ភ្នំពេញ ៖ អតីតបេក្ខនារី ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ដ៏ស្រស់សោភា កញ្ញា បាន មុន្នីល័ក្ខ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបភាពនាង ពីកន្លែងកែសម្ផស្សដ៏ធំមួយ នៅក្នុងស្រុក ។

ជាក់ស្ដែង ដោយយោងទៅតាមរយៈការបង្ហោះរូបភាពជាច្រើន របស់កន្លែងកែសម្ផស្សនោះដែរ បានបញ្ជាក់ប្រាប់ឲ្យដឹងថា តារាចម្រៀងសម្លេងស្រទន់ មានមន្តស្នេហ៍ កញ្ញា បាន មុន្នីល័ក្ខ បានទៅទទួលសេវាកម្មវះកាត់ លើកខ្ទង់ច្រមុះឲ្យស្រួចស្អាត ដើម្បីឲ្យរូបសម្រស់របស់នាង កាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត ផងដែរ។

យ៉ាងណាមិញ យើងនៅមិនទាន់ដឹងថាលទ្ធផល ក្រោយការវះកាត់លើកខ្ទង់ច្រមុះរបស់នាង នឹងមានភាពស្រស់ស្អាតបែបណា ព្រោះថាសភាពមុខរបួសវះកាត់របស់នាង នៅមិនទាន់ជាសះស្បើយនៅឡើយនោះទេ៕

បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ