រូបភាពទាំងនេះបានបង្ហាញពីរូបរាងរបស់ ទូរស័ព្ទ BlackBerry ដែលអ្នកផលិតបានធ្វើការស្រាវជ្រាវ ពីចលនាទីផ្សារ ហើយបានបង្កើតទូរស័ព្ទជំនាន់ថ្មីរបស់ BlackBerry ដែលបានដកចេញនូវក្ដាចុច ហើយជំនួសដោយប្រព័ន្ធ Touchscreen។  

តាមប្រភពព័ត៌មានពីគេហទំព័ររបស់វៀតណាម បានបង្ហាញនូវរូបរាងទូរស័ព្ទដែលមានលក្ខណៈរលោង ស្ដើង ហើយមើលទៅហាក់ដូចជា ទូរស័ព្ទ iPhone ប្រើ micro-SIM និង microSD ។ ទូរស័ព្ទ Blackberry Touchscreen នេះនឹងដាក់លក់នៅចុងខែមករា ឆ្នាំ២០១៣នេះ។ រូបភាពដែលបានដាក់បង្ហាញ គ្រាន់តែឲ្យឃើញនូវរូបរាងតែប៉ុណ្ណោះ ចំនែកឯប្រព័ន្ធប្រើប្រាស់ក្រុមហ៊ុនមិនទាន់បាន ដាក់បង្ហាញនោះទេ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះទូរស័ព្ទជំនាន់ថ្មីរបស់ BlackBerry មួយនេះ?

សូមទស្សនារូបភាពខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]