ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងល្បីឈ្មោះលោក សាន ផានិតកំពុងជួបទុក្ខធំ ខណៈម្ដាយជាទីស្រលាញ់បានទទួលមរណភាព។ ក្នុងនោះ លោកក៏បានប្រញាប់ចេញទៅរៀបចំ ពិធីបុណ្យសពអ្នកម្ដាយនៅឯខាងស្រុកកំណើត តាមប្រពៃណីទំនៀមទម្លាប់។

តួយ៉ាងនៅព្រឹកនេះ លោកក៏បានប្រកាសលើបណ្ដាញសង្គមជាមួយរូបភាពនៃការរៀបចំពិធីបូជាសពអ្នកមានគុណ អមនឹងសារយ៉ាងក្រៀមក្រំមួួយថា៖ « ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ព្រឹនេះជូនដំណេីរអ្នកម្តាយទៅកាន់សុគិតិភព» ។

ជាក់ស្ដែង ការចាកចេញរបស់អ៊ំស្រី បានបន្សល់នូវក្ដីទុក្ខសោកជាខ្លាំងសម្រាប់ក្រុមគ្រួសាររបស់លោក សាន ផាននិត ព្រោះតែមិននឹកស្មានថាខ្លួនត្រូវបាត់បង់ម្ដាយយ៉ាងឆាប់រហ័សបែបនេះឡើយ៕

សពម្ដាយ សាន ផានិត
សពម្ដាយ សាន ផានិត
សពម្ដាយ សាន ផានិត
សពម្ដាយ សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត