ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី ដេននី ក្វាន់ បានទៅកែសម្ផស្សបន្ថែមទៀត នៅក្រៅប្រទេស ដើម្បីទទួលបានភាពស្រស់ស្អាតមួយកម្រិតទៀត។

ក្នុងនោះដែរ កាលពីប៉ុន្មានថ្ងៃមុន នាងក៏បានមកដល់មាតុភូមិវិញ ជាមួយនឹង ការបង្ហាញមុខមាត់ជាថ្មី ដោយឃើញថា មានភាពខុសប្លែកខ្លាំង បើប្រៀបធៀបនឹងសម្រស់កាលពីមុន។ ប៉ុន្តែក៏មានមនុស្សមួយចំនួន បែរជាថា ឲ្យនាង ជាមួយនឹងពាក្យសម្តីអាក្រក់ រហូតដល់ថ្នាក់ថា មុខនាងកែហើយដួចជាខ្មោច យ៉ាងដូច្នោះដែរ។

ក្រោយពីបានឃើញ មតិទាំងនេះហើយ កាលពីប៉ុន្មានម៉ោងមុន តារាស្រីរូបនេះ ក៏បានបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ដោយសរសេរសារប្រើពាក្យសាហាវៗតែម្តង ហើយនាងក៏បានបញ្ជាក់ផងដែរថា នៅពេលកែសម្ផស្ស វាមានអាការៈហើមបែបនេះហើយ រហូតបានយូរថ្ងៃ បានឃើញទម្រង់ស្អាត។

គួរបញ្ជាក់ផងដែរថា ដេននី ក្វាន់ ជាតារាម្នាក់ ដែលមិនខ្លាចក្នុងការបង្ហាញឲ្យគ្រប់គ្នាបានដឹងនោះទេថា នាងបានកែសម្ផស្ស មិនដូចតារាខ្លះទៀត ដែលព្យាយាមលាក់លៀម យ៉ាងជិតចំពោះរឿងនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់