រាជធានី​ភ្នំពេញ ៖ ទោះបីជា​ខ្សែភាពយន្ត​រឿង​ «​គំនំ​ខ្មោច​ក្រមុំ​ទាំង​៣» ថត​ចប់​តាំងពី​ឆ្នាំ​មុន​ក្ដី ក៏​តារា​សម្ដែង​សាច់​សខ្ចី កញ្ញា​នី​តា វរវង្ស នៅ​តែ​ត្រូវ​គេ​សង្ស័យ​ថា​ទាក់ទង​ស្នេហា​កំបាំង​មុខជា​មួយ​តារាចម្រៀង​នាយ​ចឺម ក្រោយ​ពី​មានឱកាស​បាន​ថត​សាច់​រឿង​នោះ​ជាមួយ​គ្នា ។

ផ្ទុយ​ពី​ការ​សង្ស័យ​នោះ​នី​តា វរវង្ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អះអាង​ថា​«​រវាង​ខ្ញុំ និង​នាយ​​ចឺម ដ្បិតថា​ក្នុង​ពេល​ថត​រឿង​មាន​ឈុត​ស្និទ្ធស្នាល​ជាមួយ​គ្នា​មែន ប៉ុន្តែ​ក្រោយ​ថត​រឿង​នោះ​ចប់ គឺ​អត់​ដែល​បាន​ទាក់ទង​គ្នា​ទេ ដោយ​សូ​ម្បី​តែ​ជួប​ក៏​មិន​មាន​នោះ​ដែរ ក្រៅពី​ធ្លាប់​ជួប​គ្នា​មិន​ខុស​ពី​អំពិលអំពែក​ក្នុង​កម្មវិធី​សិល្បៈ ។ ខ្ញុំ​អន់ចិត្ត​យ៉ាង​ខ្លាំង​ដែល​នៅ​តែ​មាន​អ្នក​សួរ​នាង​ខ្ញុំ​ថា តើ​ទំនាក់ទំនង​រវាង​នាង​ខ្ញុំ និង​តារា​កំប្លែង​នាយ​ចឺម ឈាន​ដល់​ណា​ហើយ ក្នុង​ពេល​ដែល​នាង​ខ្ញុំ​អត់​ដឹង​អី​សោះ តាំងពី​បាន​ថត​រឿង​ចប់​សព្វគ្រប់​ជាមួយ​គ្នា។ នាយ​ចឺម ជា​មនុស្ស​រួសរាយ ហើយ​នាង​ខ្ញុំ និង​លោក បាន​ស្និទ្ធស្នាល​គ្នា​តែ​ពេល​ថត​រឿង​«​គំនុំ​ខ្មោច​ក្រមុំ​ទាំង​៣» កាលពី​ពេល​មុន​ប៉ុណ្ណោះ ចំណែក​ទំនាក់ទំនង​ក្រៅ​ឆាក​គឺ​មិន​មាន​នោះ​ទេ ។

ក្រៅពី​អត់​មាន​អ្វី​ទាល់តែ​សោះ​ជាមួយ​នាយ​ចឺម ទំនាក់ទំនង​ពិសេស​ណាមួយ​ជាមួយ​អ្នកសិល្បៈ​ដូច​គ្នា ក៏​មិន​មាន​នោះ​ដែរ ដោយសារ​តែ​នាង​ខ្ញុំ​ប្រកាន់​ជំហរ​ហើយ​ថា មិន​ជ្រើស​តារា​សិល្បៈ​ធ្វើ​ជា​ស្វាមី​ទេ​។ ក្នុង​នោះ​នាង​ខ្ញុំ​ក៏​មិន​ទាន់​រក​ឃើញ​បុរស​ជាទី​ស្រឡាញ់​ ដើម្បី​ផ្ញើខ្លួន​នោះ​ដែរ ទើប​នាង​ខ្ញុំ​យល់​ថា​ដំណឹង​ថា​នាង​ខ្ញុំ​មាន​អ្វី​លើស​ពី​មិត្តភាព​ជាមួយ​អ្នកសិល្បៈ ឬ​ជាមួយ​បុរស​ណាមួយ គឺជា​រឿង​មិន​អាច​ទទួលយក​បាន ។

បើ​ខ្ញុំ​មាន​អ្នក​ស្រឡាញ់​ហើយ អត់​ខ្វល់​រឿង​គេ​ថា​ទេ តែ​ដល់​អត់​មាន​សោះ ហើយ​មក​មាន​ដំណឹង​បែប​ហ្នឹង តើ​អ្នក​ណា​គេ​មក​ស្រឡាញ់​យើង​! ខ្ញុំ​ទទូច​សូម​ឈប់​យល់​ច្រឡំ​ថា​រវាង​នាង​ខ្ញុំ និង​តារា​កំប្លែង​នាយ​ចឺម គឺ​សឹងតែ​មិន​ធ្លាប់​ស្គាល់គ្នា​ទាល់តែ​សោះ ក្រោយ​ពេល​បញ្ចប់​ភាពយន្ត​ជាមួយ​គ្នា »៕

នី​តា វរវង្ស
ឌុច លីដា និងនី​តា វរវង្ស
នាយចឺម
នី​តា វរវង្ស
នាយចឺម និងនី​តា វរវង្ស

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម