ភ្នំពេញ៖ កាលពីម្សិលមិញនេះ អ្នករាំរបស់កំពូលតារាចម្រៀងអ្នកនាងពេជ្រ សោភា បានរំភើបចិត្តមិនស្ទើរនោះទេ ក្រោយបានតារារូបនេះ និងមិត្តជាច្រើនបាននាំគ្នា Surprise នាងនៅក្នុងថ្ងៃកំណើត។

មិនត្រឹមតែ ធ្វើឲ្យអ្នករាំរបស់ខ្លួនរំភើបខ្លាំងចំពោះតែការ Surprise នំខេកនោះទេ នាងក៏បានធ្វើឲ្យអ្នករាំជាទីស្រលាញ់របស់ខ្លួនរំភើបម្តងទៀត ដោយនាងបានបង្កប់នូវកាដូពិសេសមួយដល់អ្នករាំគឺគ្រឿងសម្អាងម៉ាកល្បីមួយ។

មិនត្រឹមតែប៉ុណ្ណោះ តារារូបនេះក៏បានបងោ្ហះសារ យ៉ាងដូច្នោះថា៖« Happy birthday សុំអោយជួបតែសំណាងល្អណា គេលួចមើលម្សៅខ្ញុំរហូត អោយតែពេលផាត់មុខម្តងៗ ខ្ញុំសួរថាស្រលាញ់មែន?ថាស្រលាញ់តែថ្លៃពេក ហាហា ថ្ងៃបានហើយរបស់ដែលខ្លួនស្រលាញ់»។

ស្របពេលជាមួយគ្នានេះ ទង្វើរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមានទឹកចិត្តល្អដល់អ្នករាំរបស់ខ្លួនបែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

ពេជ្រ សោភា
ពេជ្រ សោភា និងអ្នករាំ
ពេជ្រ សោភា និងអ្នករាំ
អ្នករាំពេជ្រ សោភា
ពេជ្រ សោភា និងអ្នករាំ
ពេជ្រ សោភា និងអ្នករាំ
អ្នករាំពេជ្រ សោភា
អ្នករាំពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា