ភ្នំពេញ៖ កម្មវិធីការប្រលងបញ្ចេញសមត្ថភាព Cambodia’s Got Talent រដូវកាលទីដំបូងបានធ្វឡើងទៅដោយរលូន ថែមទាំងមានមនុស្សជាច្រើន បានចូលរួមដាក់ពាក្យដើម្បីបញ្ចេញសមត្ថភាព។

យ៉ាងណាមិញ រដូវកាលទី២ ក៏កំពុងតែជិតចាប់ផ្តើមហើយ ដោយកំពុងតែធ្វើឲ្យអ្នកមានសមត្ថភាពជាច្រើន ចង់ចូលរួមដាក់ពាក្យដើម្បីធ្វើការបញ្ចេញនូវសមត្ថភាពជាច្រើន ដែលពួកគេអាចធ្វើបានដើម្បីទទួលបាននូវជ័យលាភីពីកម្មវិធី។

ជាក់ស្តែង នៅក្នុងរដូវកាលទី១ ឃើញថាមានតែគណកម្មការ តែ៣នាក់តែប៉ុណ្ណោះគឺលោកព្រាប សុវត្ថិ នាយកុយ និងអ្នកនាងខាត់ សុឃីម តែពេលនេះរឹតតែប្លែកជាងមុនទៅទៀត ដោយរដូវកាលនេះមានគណកម្មការ រហូតដល់ទៅ៤នាក់ ដោយបានបូកបញ្ចូលតារាកំប្លែងជើងចាស់ម្នាក់ទៀត គឺនាយក្រឹម។

ទាំងនេះបើតាមរយៈPoster រដូវកាលទី២បានបញ្ចេញកាលពីពេលថ្មីៗនេះ មិនត្រឹមតែប៉ុណ្ណោះអ្នកនាងខាត់ សុឃីម ក៏បានបញ្ជាក់យ៉ាងច្បាស់ថានឹងមានការបញ្ចូលនាយក្រឹម ម្នាក់ទៀត៕ 

នាយក្រឹម
Cambodia’s Got Talent រដូវកាលទី១
Cambodia’s Got Talent រដូវកាលទី១
Cambodia’s Got Talent រដូវកាលទី២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម