ភ្នំពេញ៖ប្រិយមិត្តជាច្រើន ជាពិសេសអ្នកដែលតែងតែនិយមស្រលាញ់ និងចូលចិត្តលោកជំទាវស្រីតូច ចំណាន ប្រាកដជាដឹងហើយថា រាល់ការតែងខ្លួនរបស់លោកជំទាវ តែងតែមិនសូវមានភាពស៊ិចស៊ីនោះទេ តែបើស៊ិចស៊ីក៏នៅតែបង្កប់ភាពថ្លៃថ្នូរគួរឲ្យគោរព មិនត្រឹមតែប៉ុណ្ណោះ ធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា។ 

លោកជំទាវស្រីតូច ចំណាន

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អតីតតារាស្រី និងធ្លាប់ជាពិធីការិនីមួយរូប ដ៏ល្បីល្បាញ បានប្រែខ្លួនក្លាយជាជំទាវរូបនេះ បានចូលរួមនៅក្នុងកម្មវិធីមួយ ដោយមានភ្ញៀវជាច្រើនបានចូលរួម ជាពិសេសនោះ គឺសុទ្ធតែលោកជំទាវជាច្រើន ដែលបានតែងខ្លួនស្អាតៗគួរឲ្យចង់គយគន់។

នៅក្នុងនោះផងដែរ ក៏មានមហាជនជាច្រើនបានចាប់អារម្មណ៍ ទៅលើការតែងខ្លួនរបស់លោកជំទាវស្រីតូច ចំណាន ដោយលោកជំទាវបានស្លៀករ៉ូបសាមញ្ញ​ធម្មតាពណ៌លឿង ជាមួយនឹងកាបូបកាន់នឹងដៃពណ៌លឿងមួយឈុតមើលឃើញសម្រស់លោកជំទាវ នៅតែលេចធ្លោ ស្រស់ស្អាតខ្លាំង។

ស្របពេលជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់លោកជំទាវទាំងអស់នៅក្នុងនោះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តខ្លាំង ហើយវាក៏ជាគំរូមួយដល់អ្នកដទៃ ដែលនិយមស្លៀកស៊ិចស៊ី រាល់ពេលចូលកម្មវិធីផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន
លោកជំទាវស្រីតូច ចំណាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]