ភ្នំពេញ៖ បច្ចុប្បន្ន តារាសម្តែងប្រុស ថមមី កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈសមត្ថភាព នៃការសម្តែង និងមុខមាត់ដ៏ស្រស់សង្ហា របស់លោក។
ជាពិសេស នៅពេលនេះ ថមមី ក៏កាន់តែធ្វើឲ្យគេចាប់អារម្មណ៍បន្ថែមទៀត ដោយរូបលោក ជាតួម្នាក់ដ៏សំខាន់ នៅក្នុងរឿងភាគដ៏ល្បី«ខ្នោះបេះដូង» ដែលកំពុងតែចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ CTN ផងដែរ។
ប៉ុន្តែក្នុងនោះ ប្រហែលជាគ្មានអ្នកណាបានដឹងនោះទេថា នៅពេលរូបលោក ចូលថតខ្សែភាពយន្ត និងស្ពត ជាលើកដំបូង តើលោក ទទួលបានតម្លៃខ្លួនប៉ុន្មាននោះ?
តារាប្រុសថ្ពាល់ខូចរូបនេះ បាននិយាយប្រាប់ខ្មែរឡូត ដោយមិនលាក់ថា«កាលពីខ្ញុំចូលសិល្បៈដំបូង ខ្ញុំថតស្ពតតែម្តង ដោយសារតែ ខ្ញុំបានជាប់ជាហ្រ្វេស៊ីប៊យឯក ចឹងទីផ្សាររាងមានតិច វាខុសពីទីផ្សារតារាៗ ដែលគ្មានការ ប្រឡងប្រជែង។ ហើយចំពោះ ពេលនោះ ខ្ញុំថតស្ពតម្តង បាន១៥០០ ដុល្លារ ថតវីដេអូចម្រៀងម្តង បាន៣០ដុល្លារ និងថតកុន បានម្តង១ពាន់ដុល្លារ។
ចំពោះតម្លៃខ្លួនរបស់លោក ថមមី អាចចាត់ទុកថា ជាតម្លៃខ្លួនខ្ពស់ខ្លាំង ព្រោះថា លោក ទើបតែចូលសិល្បៈដំបូងសោះ តែលោក អាចទទួលបានតម្លៃបែបនេះ ស្ទើរតែមិនគួរឲ្យជឿ៕
តោះទៅស្តាប់ ថមមី និយាយទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]