(ភ្នំពេញ)៖ តារាកំប្លែង ដែលមានប្រជាប្រិយ អ្នកស្រី នួន សារី ហៅ យាយយ៉យ ទទួលបានការគាំទ្រ ខ្លាំងរហូតមក ដល់ពេលបច្ចុប្បន្ន។

តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលនោះ គឺកាលពីព្រឹកមិញនេះ កូនតារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកស្រី នួន សារី ហៅ យាយយ៉យ  គឺនាយ ព្រែក បានបង្ហោះសារ នៅលើ បណ្ដាញសង្គម ហ្វេសប៊ុកដោយគណនីផ្ទាល់ខ្លួនថា «តេមកកូនយំទាំងព្រឹក ម៉ែអើយម៉ែជិះដល់ទៅPassAppហើយនៅចោរលូកដៃឆក់កាបូបបានទៀត ទូរស័ព្ទដៃ ចិញ្ចៀនពេជ្រមួយវង់ លុយជិត១០០០$ដុល្លារ សរុបទៅ ជិត៣០០០$ ទាំងព្រឹកហើយប៊ិះធ្លាក់ពីលើPassApp ទៀតប្រទាញប្រទង់ ជាមួយចោរស្ដាយកម្លាំងញើសឈាមគាត់ ឥទ្បូវអង្គុយភ័យចង់ក្លាយជាឈឺហើយ ឱចោរអើយៗចោរ ឆក់មិនដឹងថាចាស់ក្មេងសោះ»។ 

យ៉ាងណាមិញ ខណៈពេលនេះដែរ គេមិនទាន់ឃើញ មានការបញ្ជាក់រឿងនេះ ពីអ្នកស្រី នួន សារី ហៅ យាយយ៉យ នៅឡើយទេ៕

យាយយ៉យ
យាយយ៉យ
យាយយ៉យ
សារនាយព្រែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យាយយ៉យ