រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​​ការិយា​ល័យ​ប្រឆាំងការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​​នៃ​ទី​បញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​ឃាត់​ខ្លួន បញ្ជូន​ទៅ​​កាន់​សាលា​ដំបូង​រាជធានីភ្នំពេញ ​កាលពីព្រឹក​​ថ្ងៃទី​១៣ មីនា​​២០១២ ដោយ​​ជាប់​ពាក់​​ព័ន្ធ​ថា បាន​ពង្រត់​​កូន​​ក្រមុំ​នាយ​ទាហាន​​ចេញ​ពីផ្ទះ​​ទៅរួម​រ័ក​​អស់​រយៈ​ពេល​១​ខែ ទើប​រកឃើញ​កន្លែង​ស្នាក់​នៅ​ ។

យុវជន​ដែល​កងរាជអាវុធហត្ថ​​លើ​ផ្ទៃប្រទេស​​ចាប់​ឃាត់​ខ្លួន​នេះ​មាន​ឈ្មោះ​​មាស ​គឹម​ហេង  ហៅ​ពៅ អាយុ​១៨​ឆ្នាំ ​រស់​នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ​ក្រុង​សៀមរាប ខេត្ត​​សៀម​រាប ​ជា​​សិស្ស ។ ​ពុំ​មាន​ព័ត៌​មាន​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​អំពី​​អង្គ​ហេតុ​នៃ​ការ​​ឃាត់​ខ្លួន​យុវ​ជន​ឈ្មោះ​​មាស គឹម​ហេង ​ហៅពៅ ឱ្យ​បាន​​​ច្បាស់​លាស់​នោះ​​ទេ គ្រាន់តែ​​ប្រភពព័ត៌​មាន​​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​បាន​ឱ្យ​ដឹង​ថា យុវ​ជន​​ឈ្មោះ​មាស ​គឹម​​ហេង ​​ហៅពៅ ​​​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១២ ​​បាន​ទូរស័ព្ទ​​ទំនាក់ទំនង​ជួប​ជា​មួយ​នាង​​ អ.ម.ទ អាយុ​១៣​ឆ្នាំ ​ជា​សិស្ស​​មាន​អាសយ​ដ្ឋាន​​នៅរាជធានីភ្នំពេញ ដែល​ជា​កូន​នាយ​ទាហាន​​ជាន់​ខ្ពស់​ម្នាក់​ចេញពីផ្ទះ និង​ទៅ​ជា​មួយ​គ្នា​បាត់​ទៅ ។

តាម​ប្រភព​ឱ្យ​ដឹងទៀតថា ​គឹម​ហេង ​បាន​ពង្រត់​​នាង​ អ.ម.ទ ​ពីភ្នំពេញ ​តាម​របៀប​​ជា​គូស្នេហ៍​​ក្មេង​ខ្ចី​ទៅជួល​​ផ្ទះ​សំណាក់​មួយ​​ក្នុងភូមិស្ល​ក្រាម ​ខេត្ត​សៀមរាប ​ស្នាក់​​នៅ​ដូច​ប្តី​ប្រពន្ធ​ចាប់​​ពី​ថ្ងៃទី​៦ កុម្ភៈ ​ដល់​ថ្ងៃ​​ទី​២ មីនា ​។ ក្រោយ​​មក​អាណា​ព្យា​បាល​​ស៊ើប​ដឹង​ពី​កន្លែង​​ពួក​គេ​ស្នាក់​នៅ​​ក៏​​ប​្តឹង​សមត្ថ​កិច្ច​​​​​តាម​រក​ចាប់​ខ្លួន​ប្រគល់​​ជូន​តុលា​ការ​ និង​រំដោះ​​នាង​អះអាង​ថា ​ជន​រងគ្រោះ​​ជូន​ឪពុក​ម្តាយ​វិញ ។ ​ក្រោយ​ពី​បាត់​​​ខ្លួន​​កូន​ស្រី​របស់​​លោក​នាយ​ទាហាន​​ពីផ្ទះ​នោះ​​គឺ​រយៈ​ពេល​ជិត​មួយ​​​ខែ ទើប​លេច​ឮ​​​ថា ​គេ​កំពុងស្នាក់​នៅ​​ខេត្ត​សៀមរាប ​​ម៉្លោះ​ហើយ​​​​​អាណា​ព្យា​បាល​នាង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ការិយា​ល័យ​​ប្រឆាំង​​​ការ​ជូញ​ដូរ​​មនុស្ស​ និង​ការ​ពារ​​អនីត​ិ​ជននៃ​ទី​បញ្ជា​ការ​​​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​ឱ្យ​ចាប់​ខ្លួនតែ​ម្តង ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]