ភ្នំពេញ ៖ ខណៈតារាសម្ដែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែកាក់កបខ្លាំង ជាមួយនឹងការងារសិល្បៈ ស្រាប់តែថ្មីៗនេះ នាងទទួលបានតំណែងថ្មីមួយទៀត ពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាស្រីសម្រស់បាន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគណៈកម្មការផលិតទូក ង បានតែងតាំងនាងជាទូតសុច្ឆន្ទៈ នៃគណៈកម្មការផលិតទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។

ដោយក្នុងនោះដែរ កញ្ញាក៏បានបង្ហោះសារទាំងរំភើបថា «នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ស ស យ ក ខេត្ត ព្រៃវែង ដែលបានសំរេចតែងតាំងនាងខ្ញុំជាទូតសុឆ្ឆន្ទៈនៃគណៈកម្មការផលិតទូក ង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នាងខ្ញុំនិង ខិតខំផ្សព្វផ្សាយឲ្យបានច្រើន នូវអ្វីដែលជាវប្បធម៌ នឹងមរតកដូនតាដែលបានបន្សល់សំរាប់យុវជនជំនាន់ក្រោយ ជាក់ស្តែងទូកងដែលកំពុងផលិតនេះ នឹង ធ្វើឲពិភពលោកស្គាល់កាន់តែច្បាស់ពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា» ៕ 

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
សារ ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន