(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលប្រិយមិត្តទស្សនិកជនជាច្រើនបានស្គាល់ និងតែងតែគាំទ្រជានិច្ច នូវរាល់បទចម្រៀងរបស់នាង យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានបញ្ចេញបទចម្រៀង មួយបទទៀតហើយ មានចំណងជើងថា «ក្នុងបន្ទប់» ពិតជាកំសត់ ព្រមទាំងមានអត្ថន័យចាក់ដោត ចំបេះដូង អ្នកដែលបែកបាក់ស្នេហា ហើយចូលចិត្តសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង អាចហូរទឹកភ្នែក ទាំងមិនដឹងខ្លួន ពេលបានស្ដាប់។

ជាការពិតណាស់ បទចម្រៀងដែលពោរពេញ ទៅដោយការឈឺចាប់របស់ ពេជ្រ សោភា មានចំណងជើងថា «ក្នុងបន្ទប់» មានអត្ថន័យចាក់ដោតខ្លាំង ចំពោះអ្នកដែលបាត់បង់ស្នេហា អាចក្ដុកក្ដួលអារម្មណ៍ ជាពិសេសនោះ ប្រាកដជាស្រក់ទឹកភ្នែកជាមិនខាន។

យ៉ាងណាមិញ ទោះបីជាមិនទាន់បញ្ចេញវីដេអូជាផ្លូវការ ប៉ុន្តែចម្រៀងមួយនេះ ត្រូវបានគេសម្គាល់ឃើញ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលបទនេះ ទើបតែចេញ១ថ្ងៃ ក៏មានអ្នកចូលទស្សនាយ៉ាងច្រើន រួមទាំងមានការចែកចាយបន្តបន្ទាប់ ផងដែរ។

ចង់ដឹងថា បទនេះមានអត្ថន័យកម្សត់ និងពីរោះ កម្រិតណានោះ តោះ! សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ ទាំងអស់គ្នា៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា