ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា មុនីនាថ ជាតារាម្នាក់ ដែលតែងតែត្រូវបានគេចាប់អារម្មណ៍ មិនថាសកម្មភាព ឬក៏ការតែងខ្លួននោះទេ។

ជាក់ស្តែង បើនិយាយពីរឿងលេងខ្លួនវិញ ទុកចិត្ត លើតារាស្រីរូបនេះចុះ មិនចេះតែងខ្លួន ឬស្លៀកពាក់ ជាន់គ្នានោះទេ ពេលចូលរួមកម្មវិធី ឬចេញទៅក្រៅម្តង។ ជាពិសេស កាលពីថ្មីៗនេះ រូបនាង បានបង្ហាញនូវស្បែកជើងជាច្រើនគូ ដែលដាក់លក់ឡៃឡុង ដែលស្បែកជើងរបស់នាង សុទ្ធតែនៅថ្មី និងសុទ្ធតែប្រ៊េនទាំងអស់។

ក្នុងនោះដែរ អ្នកគាំទ្រ ជាច្រើន មានការភ្ញាក់ផ្អើល ដែលនាង ពូកែសន្សំស្បែកជើងច្រើន រហូតអាចបើកជាហាងបានទៅហើយ ដែលមានទាំងម៉ូតស្បែកជើងកែង និង សម្បូរជាងគេ គឺស្បែកជើងប៉ាតាតែម្តង៕ 

មុនីនាថ
មុនីនាថ
មុនីនាថ
ស្បែកជើងមុនីនាថ
ស្បែកជើងមុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]