ជាច្រើនសតវត្សមកហើយ ស្ត្រីនៅប្រទេសជប៉ុនគឺមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យគួរអោយកត់សម្គាល់។  កាន់តែគួរអោយចាប់អារម្មណ៍នោះពួកគេយកអង្ករមកព្យាបាលស្បែក  និងបំប៉នស្បែកមុខអោយនៅក្មេងខ្ចី។  អត្ថប្រយោជន៍នៃអង្ករនេះជួយអោយស្បែកមុខមានសំណើម ផ្លាស់ប្តូរកោសិកាស្បែកមុខអោយភ្លឺថ្លា ម៉ត់រលោង  និងកំចាត់ស្នាមខ្មៅបានយ៉ាងល្អទៀតផង។

អង្ករមានសារធាតុផ្សំធម្មជាតិជាច្រើនដូចជា វីតាមីន E,  ប្រេងដែលបណ្តឹងស្បែកមុខ ការពារពីភាពជ្រៀវជ្រួញ,  មានជាតិកូឡូជេន (Collagen) ដែលធ្វើអោយស្បែកមុខនៅតែក្មេងជាងវ័យ ហើយលើសពីនេះទៅទៀត អាចការពារពីកម្តៅព្រះអាទិត្យ និងភាពស្ងួតគ្មានសំណើមទៀតផង។

មនុស្សភាគច្រើនមិនសូវបានដឹងអំពីអត្ថប្រយោជន៍របស់អង្ករឡើយ មានតែប្រទេសជប៉ុនទេ ដែលនិយមប្រើប្រាស់អង្ករមកធ្វើម៉ាស់ក្នុងការព្យាបាល និងបំប៉នស្បែកមុខជាងគេ។

ខាងក្រោមជារូបមន្តម៉ាសអង្ករដែលបំប៉នស្បែកមុខបំបាត់ភាពជ្រៀវជ្រួញ  បណ្តុះកោសិកាស្បែកអោយក្មេងជាងវ័យ និងម៉ត់រលោង។

ក្នុងការធ្វើម៉ាស់អង្ករនេះ អ្នកត្រូវមាន៖

1. អង្ករ ៣ស្លាបព្រាបាយ

2. ទឹកឃ្មុំ ១ស្លាបព្រាបាយ

3. ទឹកដោះគោឆៅ ១ស្លាបព្រាបាយ

វិធីអនុវត្តន៍៖

1. ពេលដាំអង្ករអោយពុះរួចត្រូវសំរិតយកអង្ករចេញ  រួចដាក់ទឹកក្នុងអង្ករដែលពុះនោះ

2. ដាក់ទឹកដោះគោមួយស្លាបព្រា  កូរជាមួយអង្ករដែលដាំរួច

3. ថែមទឹកឃ្មុំមួយស្លាបព្រា កូរអោយចូលគ្នា

4. នៅពេលដែលកូរវាសព្វហើយ អ្នកអាចបិតម៉ាស់អង្ករនោះលើមុខ ទុកវាអោយស្ងួត ជាការស្រេច៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]