(ភ្នំពេញ)៖ លោក មួន ម៉ារ៉ា ជាតារាចម្រៀង ដែលមានប្រជាប្រិយភាព ខ្លាំងក្នុងអំឡុង ឆ្នាំ ២០០០ រាល់បទចម្រៀងរបស់ លោក នីមួយៗសុទ្ធតែអាចឆក់បេះដូង មិត្តយុវវ័យបានទាំងអស់។ បើនិយាយពីបទចម្រៀង របស់តារាប្រុសរូបនេះវិញ អ្នកណាដែលថាមិនស្គាល់នោះ ដូចជាបទ «កាដូឥតន័យ » «អូនទៅភ្នំពេញ» សុទ្ធតែមានការគាំទ្រយ៉ាងខ្លាំង នាពេលនោះ។

យ៉ាងណាមិញ ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញ រូបលោក តាំងពីមានគ្រួសារមក ក៏ចាកឆ្ងាយ ពីវិថីសិល្បៈផងដែរ។

ក្នុងនោះ កាលពីថ្មីៗនេះ លោក មួន ម៉ារ៉ា បង្ហោះសារជាមួយនឹងរូបភាពរបស់ប្រពន្ធលោកថា«ហេតុតែគេស្រីស្អាតក្មេង កូន២ហើយរាងនៅតែស្រឡូន ទៅណាមកណាគេស្មានតែក្រមុំ បើអីចឹងមានតែខ្ញុំហ្នឹងជាពូពេលដើរជាមួយ! ហាហា តែមិនអីទេអោយតែអូនស្អាតទោះបងយ៉ាងម៉េចក៏មិនអីដែរ ព្រោះបងដឹង​អូន​ស្រលាញ់ផ្កាប់មុខលើបងតែម្នាក់គត់»។

ដោយឃើញបែបនេះមាន ហ្វេនជាច្រើន បានសរសើរពី សម្រស់ របស់ប្រពន្ធលោក ថា«សម្រស់មិនណយទេ កូនពីហើយនៅតែស្អាតទៀត»

តោះបើចង់ជ្រាបច្បាស់ទៅមើលទាំងអស់គ្នា៖  

គ្រួសារ លោក មួន ម៉ារ៉ា
គ្រួសារ លោក មួន ម៉ារ៉ា
គ្រួសារ លោក មួន ម៉ារ៉ា
គ្រួសារ លោក មួន ម៉ារ៉ា
គ្រួសារ លោក មួន ម៉ារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា