ភ្នំពេញ ៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវជាថ្ងៃ ‹‹ទិវាកុមារអន្តរជាតិ››  យើងសង្កេតថាមានតារាល្បីៗជាច្រើន បានចូលរួមចំណែក ក្នុងការចែករំលែកស្នាមញញឹម និងផ្ដល់ភាពកក់ក្ដៅ ទៅកាន់កុមារកម្ពុជាជាច្រើន ។

នៅក្នុងសកម្មភាពសប្បុរសធម៌ នាថ្ងៃទិវាកុមារអន្តរជាតិនេះដែរ យើងសង្កេតឃើញថាមានតារាល្បីៗជាច្រើន ដូចជា កញ្ញា ទេព បូព្រឹក្ស លោក Sool Cool កញ្ញា សុគា គីមលាង (Kon Ant) លោក កា បញ្ញាសិទ្ធ និង សូរ្យ អេណា បានធ្វើការចែករំលែករូបភាព ដែលពួកគេនាំគ្នាយកអំណោយ និងសម្ភារៈផ្សេងៗ ទៅចែកជូនកុមារាកុមារី នៅតាមបណ្ដាអង្គការ ក៏ដូចជាសាលារៀនជាច្រើន ផងដែរ។

ទន្ទឹមនឹងសកម្មភាពសប្បុរសធម៌ របស់តារាល្បីៗទាំងនេះ ត្រូវបានអ្នកនិយមលេងបណ្ដាញសង្គម បានធ្វើការកោតសរសើរជាខ្លាំង ហើយនេះក៏ជាការចូលរូមចំណែក ជួយលើកទឹកចិត្ត និងចែករំលែកក្ដីស្រលាញ់មួយផ្នែក របស់ក្រុមតារាខ្មែរ ជាមួយនឹងក្មេងៗ ដែលខ្វះខាតទាំងនោះផងដែរ៕ 

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ទេព បូព្រឹក្ស
សូរ្យ អេណា
សូរ្យ អេណា
បញ្ញាសិទ្ធ
បញ្ញាសិទ្ធ
Sool Cool
Sool Cool
សុគា គីមលាង
សុគា គីមលាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស