ភ្នំពេញ)៖ ខណៈដែលការងារសិល្បៈ ត្រូវបានគេកត់សម្គាល់ឃើញថា កំពុងតែមានទីផ្សារ និងទទួលបានការគាំទ្រ ពីទស្សនិកជន តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស មុខកាត់កូរ៉េ ប៉ាច គីមមួយ បានបើកអាជីវកម្មថ្មីមួយ ដោយនាំផលិតផលថែរក្សាស្បែក ពីប្រទេសកូរ៉េ មកលក់ក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ ដែលដំណើរការទៅមួយរយៈពេលមកហើយ ព្រមទាំងមានអ្នកគាំទ្រផលិតផលមួយនេះ ច្រើនគួរសម។

ជាការពិត តារាស្រីក្មេងខ្ចី ទើបរះក្នុងវិថីសិល្បៈ និងជាអតីតបេក្ខនារីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ស្រីស្រស់ ប៉ាច គីមមួយ មួយរយៈចុងក្រោយនេះ នាងតែងតែបង្ហើរសំនៀង នៅក្នុងបទមនោសញ្ចេតនា និងញាក់កន្រ្ទាក់អារម្មណ៍ថ្មីៗ ជាច្រើន ជាពិសេសស្រីស្អាតរូបនេះ មានជំនាញ ខាងបំបែកក្បាច់រាំ ទៀតផង។ ស្របនឹងទេពកោសល្យដ៏ឆ្នើម នាងត្រូវបានបណ្ដារក្រុមហ៊ុននានា ទាក់ទងឲ្យផ្សាយស្បពពាណិជ្ជកម្ម ថតឈុតសម្អាងការ និងលេចមុខតាមការប្រគំតន្រ្ដី នៅបណ្ដារខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងជាតួសម្ដែង នៅក្នុងរឿងស្ថានីយទូរទស្សន៍ហង្សមាស រឿង «បិសាចក្រមុំគួរឲ្យស្រឡាញ់» ទៀតផង។

យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញរបស់ ប៉ាច គីមមួយ កាលពីថ្មីៗនេះ គេសង្កេតឃើញថា មិនត្រឹមតែច្រៀងឲ្យផលិតកម្មហង្សមាស នោះទេ ថែមទាំងឆ្លៀតពេលលក់ផលិតផលថែរក្សារសម្រស់ ដែលនាំចូលពីប្រទេសកូរ៉េ ជាច្រើនផងដែរ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ