(ភ្នំពេញ)៖ អ្នកនាង ស៊ិន ឧត្តមផល្លា ជាតារាសម្តែង និងតារាចម្រៀងជើងចាស់ ក្រោយពី បានប្រកាសដើរចូលវិថីសិល្បៈវិញ ឃើញថា ប្រជាប្រិយភាពក៏ដូចជាអ្នកគាំទ្ររបស់នាងជាច្រើន នៅតែបន្តដដែល។

កាលពីថ្មីៗនេះ គេសង្កេតឃើញថា ទីផ្សារសិល្បៈរបស់អ្នកនាង ក៏មានសន្ទុះខ្លាំង ផងដែរ នេះបើតាមការបង្ហើបរបស់នាង នៅលើបណ្តាញសង្គម។

ជាក់ស្ដែង កាលពីយប់មិញនេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះសារជាមួយនឹងរូបភាព ដោយនាងបានប្រកាសថា នាងក៏មានការងារជាអ្នកចម្រៀង ជាភាសាអន្តរជាតិ ទៀតផង។ 

ដោយក្នុងនោះ នាងបានសរសេរថា «ការងារសិល្បៈសម្រាប់រាត្រីនេះ ៣១ ០៥ ២០១៨ ទទួលគណៈប្រតិភូមកពីប្រទេស ឥណ្ឌូណេស៊ី »។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាអ្នកនាង អាចបកស្រាយ ច្រៀងជាភាសា ឥណ្ឌូនេស៊ី បានថែមទៀត ទាំងនេះ អាចបញ្ជាក់បានថា អ្នកនាង ស៊ិន ឧត្តមផល្លា ជាតារាសម្តែង និងតារាចម្រៀងជើងចាស់មែនតែសមត្ថភាព ពេញខ្លួនតែម្ដង៕ 

អ្នកនាង ស៊ិន ឧត្តមផល្លា
អ្នកនាង ស៊ិន ឧត្តមផល្លា
អ្នកនាង ស៊ិន ឧត្តមផល្លា
អ្នកនាង ស៊ិន ឧត្តមផល្លា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា