កាលពីថ្ងៃពុធ ទី ៣០ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ We Love Pub នាក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងចម្រៀងវ័យក្មេង ដែលរះពីក្រោយស្រមោលលោកឪពុករបស់ខ្លួន ដែលជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពួកគេចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យផ្ទាល់ខ្លួន និងបុគ្គលិកលក្ខណៈបែបទាក់ទាញ (Prince Exceptional) គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ។ កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមានតារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជនរបស់ We Love Pub ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។ 

កម្មវិធី ABC EXCEPTIONAL NIGHT

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ 

កម្មវិធី ABC EXCEPTIONAL NIGHT

កម្មវិធី ABC EXCEPTIONAL NIGHT ចុងក្រោយនឹងធ្វើឡើងនៅទីតាំង ភោជនីយដ្ឋាន សេម ប្រាដឺរ នាក្រុងសៀមរាប នៅថ្ងៃ សុក្រ ទី ០១ ខែមិថុនាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គាត់ជាតារាចម្រៀងដែលជានិមិត្តរូបប្រកបដោយភាពច្នៃប្រឌិតបំផុតក្នុងចំណោមតារារួមជំនាន់ រាល់ការសម្តែងជូនទស្សនិកជន គាត់តែងតែធ្វើបានយ៉ាងល្អ និងពោរពេញទៅដោយសមត្ថភាពខ្ពស់បំផុត ជួបជាមួយលោក ឆាយ វីរះយុទ្ធ (The Matinee Idol) ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។ 

កម្មវិធី ABC EXCEPTIONAL NIGHT
កម្មវិធី ABC EXCEPTIONAL NIGHT
កម្មវិធី ABC EXCEPTIONAL NIGHT
កម្មវិធី ABC EXCEPTIONAL NIGHT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]