ភ្នំពេញ៖ កាលពីថ្មីៗនេះ នាយហុងដា និងក្រុមសិល្បៈមួយចំនួនទៀត ទើបតែមកដល់ទឹកដីកម្ពុជាវិញ បន្ទាប់ពីចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីអស់រយៈពេល ជាង២ខែកន្លងមកនេះ។

យ៉ាងណាមិញ គ្រាន់តែនាយ ហុងដា មកដល់ប្រទេសវិញភ្លាម លោកក៏ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីទូរទស្សន៍ដើម្បី សំណេះសំណាល អំពីរឿងរ៉ាវខ្លះៗរបស់លោក នៅពេលដែលទៅសម្តែងនៅបរទេស រយៈពេលយូរនេះផងដែរ។

ក្នុងនោះដែរ តារាកំប្លែងរូបនេះ ក៏បាននិយាយរឿងរ៉ាវស៊យរបស់ខ្លួនមួយ ពេលទៅដល់ប្រទេសអូស្ត្រាលី ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយរូបលោកបាននិយាយថា «នៅពេលដែលលោកទៅដល់ប្រទេសអូស្រ្តាលី លោកស្ទើរតែគ្មានខោអាវសម្រាប់ស្លៀកឡើងសម្តែងនោះទេ ព្រោះថាពេលដែលរៀប Check In ឡើងយន្តហោះនៅប្រទេសកម្ពុជា លោកបានយកឥវ៉ាន់របស់ខ្លួន Check In ជាមួយឈ្មោះអ្នកផ្សេង។ ហើយមនុស្សដែលលោកដាក់ឥវ៉ាន់ជាមួយនោះ ខកខានមិនបានទៅជាមួយ ដូច្នេះហើយទើបឥវ៉ាន់របស់លោកមិនអាចយកបានពី ព្រលានយន្តហោះនៅអូស្រ្តាលីនោះទេ។ ប៉ុន្តែដោយមានការសម្របសម្រួលគ្នា ទីបំផុតឥវ៉ាន់របស់លោក ក៏អាចយកមកវិញបាន»។

ទោះជាយ៉ាងណាក្តី នាយហុងដា បានបញ្ជាក់បន្ថែមថា នេះគឺបទពិសោធន៍មួយរបស់លោក ហើយលោកក៏បានផ្តាំទៅមហាជនថា កុំឲ្យធ្វើបែបនេះឲ្យសោះ ព្រោះវាអាចនឹងមានបញ្ហាដូចលោកយ៉ាងដូច្នេះដែរ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

នាយ ហុងដា
នាយ ហុងដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា