ភ្នំពេញ៖ ដូចជាប្រិយមិត្តបានដឹងស្រាប់ហើយថា តារាសម្តែងស្រី ហង្ស ម៉ារីណា បានចូលរោងជ័យជាមួយនឹង ឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួង​ឩស្សាហកម្ម និងសិប្បកម្ម ដែលពិធីរៀបការរបស់នាង បានធ្វើឡើង យ៉ាងអធិកអធមបំផុត ដោយមានវត្តមាន អ្នកមានមុខ អ្នកមានមាត់ ក្នុងសង្គម ជាច្រើននាក់ ចូលរួមជាភ្ញៀវកិត្តិយស។

ជាក់ស្តែង ក្រោយពីនាងបានក្លាយជា ជំទាវមក គេសង្កេតឃើញថា ជីវិតឯកជនរបស់នាង បានផ្លាស់ប្តូរទាំងស្រុង ដោយរូបនាង លែងចូលសិល្បៈ ឡើងឆាកទៀតហើយ តែបែរជាបង្ហាញមុខនៅក្នុងកិច្ចការសង្គម និងកម្មវិធីធំៗ ជាមួយនឹងស្វាមី។

ជាពិសេស នាង ក៏ឧស្សាហ៍ដើរលេង នៅក្រៅប្រទេស និងដើរទិញរបស់ទំនើប ប្រ៊េនៗជាញឹកញប់ ឲ្យសាកសមនឹង ឋានៈរបស់នាងផងដែរ។

សកម្មភាពទាំងនេះ បានធ្វើឲ្យហ្វេនៗរបស់ម៉ារីម៉ា មានការច្រណែននឹង ជីវិតនាង ជាពន់ពេក ដោយមួយភ្លែតសោះ ពីមនុស្សស្រីធម្មតា ក្លាយជា មនុស្សស្រី មានសំណាងខ្ពស់ មានមុខមាត់នៅក្នុងសង្គម និងមានទ្រព្យច្រើនសន្ធឹកសន្ធាប់ យ៉ាងដូច្នេះ៕

ហង្ស ម៉ារីណា
ម៉ារីណា ទើបមកពីដើរលេងប្រទេសក្រៅ
ម៉ារីណា ទើបមកពីដើរលេងប្រទេសក្រៅ
ម៉ារីណា ទើបមកពីដើរលេងប្រទេសក្រៅ
ហង្ស ម៉ារីណា និងស្វាមី
ហង្ស ម៉ារីណា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]