ភ្នំពេញ ៖ កាលពីថ្មីៗនេះ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះវីដេអូមួយដោយបានបង្ហាញពីសកម្មភាពកូនប្រុសខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយសមត្ថភាពកូនតូចរបស់នាង។

ជាក់ស្ដែង ដោយយោងទៅតាមការបង្ហោះវីដេអូ អ្នកម្ដាយកូនមួយ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញឲ្យដឹងថា បើទោះជាកូនប្រុសរបស់នាង នៅតូចក៏ពិតមែន ប៉ុន្តែកូនខ្លួនអាចប្រើប្រាស់ដល់ទៅ៣ភាសា ដោយក្នុងនោះមានភាសាអង់គ្លេស ចិន និងភាសាខ្មែរដែលជាភាសាជាតិ ផងដែរ ។

ជាមួយនឹងវីដេអូនេះដែរ តារាស្រី អ្នកនាង ទូច ស្រីល័ក្ខ បានសរសេររៀបរាប់ទាំងរំភើបថា ‹‹នេះគឺជាសកម្មភាពដែរលោកកូនរបស់ខ្ញុំបង្ហាត់អោយស្គាល់ពីអក្សរខ្មែរនិងភាសារអង់គ្លេសនិងភាសារចិន មែនធ្វើលំៗទេណា តាមិនចេះអាន ដឹងថាត្រូវលោកគ្រូដាក់ម៉ង Share ជូនលោកគ្រូមួយសិន ››៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ទូច ស្រីល័ក្ខ និងកូនប្រុស
កូនប្រុស ទូច ស្រីល័ក្ខ
កូនប្រុស ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ