ភ្នំពេញ៖ បន្ទាប់ពីស្ងាត់បាត់មុខពីវិថីសិល្បៈអស់រយៈពេលជាយូរ តារាចម្រៀងដែលមានសម្លេងផ្អែមស្រទន់លោក ណាំ ប៊ុណ្ណារ័ត្ន កំពុងសោយសុខជាមួយជីវិតគ្រួសារយ៉ាងមានក្ដីសុខ និងទទួលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

តួយ៉ាងបើទោះម្ចាស់បទ«ពេលវេលាមិនសាកសម» រូបនេះមិនសូវចេញចម្រៀង ឬបង្ហាញមុខក្នុងកម្មវិធីតូចធំនានាក៏ពិតមែន ប៉ុន្តែជីវិតរស់នៅប្រចាំថ្ងៃរបស់តារារូបនេះតែងត្រូវបានមហាជនតាមដានជាប់ជានិច្ច។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ លោក ណាំ ប៊ុណ្ណារ័ត្ន បានបង្ហោះរូបភាពមួយសន្លឹកលើបណ្ដាញសង្គម ស្ដែងឲ្យឃើញពីរូបរាងយ៉ាងស្រស់សង្ហា ដែលមើលទៅមិនចាស់តាមវ័យទាល់តែសោះ។

ក្នុងនោះក៏មានមតិជាច្រើនលើកឡើងថា ទោះបីលោកមានគ្រួសារ មួយហើយក្ដី ក៏រូបសម្រស់តារារូបនេះ នៅតែស្រស់ស្អាតលេចធ្លោ គួរជាទីចាប់អារម្មណ៍ដដែល៕ 

ចង់ជ្រាបច្បាស់តាមដានរូបភាពខាងក្រោម៖

ណាំ ប៊ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន