ភ្នំពេញ៖ ជាច្រើនឆ្នាំហើយ ដែលម្តាយកួន លោកយាយ យ៉យ និង នាយ ព្រែក ស្ថិតក្នុងវិស័យសិល្បៈ តែនៅតែទទួលបានប្រជាប្រិយភាពដដែល ពីសំណាក់មហាជន។

ជាពិសេស ថ្មីៗនេះ អ្នកទាំងពីរ ក៏បានសម្តែងរួមគ្នា នៅក្នុងខ្សែភាពយន្តថ្មីមួយ ដោយរឿងនោះ ឧស្សាហ៍ថត នៅកំពតជាងគេ។ ដូច្នេះពួកគេ គឺឧស្សាហ៍ឡើងចុះ ទៅទីនោះជាញឹកញាប់ មិនសូវនៅភ្នំពេញប៉ុន្មានទេ។

ជាក់ស្តែង បើយោងតាម វីដេអូ ដែលនាយ ព្រែក បានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន ស្តែងឲ្យឃើញ ពីវីដេអូក្រៅឆាក ក្នុងរឿងថ្មីនោះ ដោយអ្នកទាំងពីរ ជួបរឿងប្រថុយដូចគ្នា ដោយយាយ យ៉យ ត្រូវឈរលើស្ពាន ដែលមានទទឹងពិតជាខ្លីបំផុត បើមិនប្រយ័ត្ន អាចធ្លាក់ទៅក្រោមបាន។ ចំណែកឯ នាយ ព្រែក ត្រូវហក់ចុះទឹកភ្លាមៗ ដោយមិនបានព្រាងទុក ខណៈប៊ិះតែប៉ះក្បាលតួស្រីទៅហើយ។

ចំពោះវីដេអូទាំងនេះ ធ្វើឲ្យ អ្នកគាំទ្រ មានការសរសើរ ដែលម្តាយកូនទាំង២ ខិតខំព្យាយាមសម្តែង យ៉ាងល្អឥតខ្ចោះ ហើយក៏ប្រថុយមិនណយដែរ ដើម្បីការងារសិល្បៈ ៕

លោកយាយ យ៉យ និង នាយ ព្រែក
លោកយាយ យ៉យ និង នាយ ព្រែក
លោកយាយ យ៉យ និង នាយ ព្រែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

យាយយ៉យ