ភ្នំពេញ៖ ម្ចាស់បទ«គេល្អគ្រប់យ៉ាងតែអូនស្រលាញ់បង» កញ្ញា ឱក សុគន្ធកញ្ញា តែងតែទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់មិត្តៗយុវវ័យជាមួយ ស្ទីលតុបតែងខ្លួនប្លែកៗរបស់នាង ដែលមើលទៅសាកសមគ្មានទាស់ភ្នែក។

មិនខុសពីកំពូលតារាចម្រៀងស្រីខាងលើ គ្រាប់ពេជ្រប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ក៏តែងតែទទួលបានងារជាតារាស្រីដែលមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការរៀបចំសម្លៀកបំពាក់ ដែលលេចធ្លោគួរឲ្យគយគន់ផងដែរ។

ជាមួយគ្នានេះដែរ កញ្ញារូបស្រស់ទាំង២ក៏បានប៉ះគ្នាក្នុងឈុតបែបបុរាណខ្មែរ ដែលជាហួលផាមួយ ធ្វើឲ្យសម្រស់ មាស សុខសោភា និងឱក ស្អាត សុគន្ធកញ្ញា កាន់តែស្រស់ស្អាតខ្លាំងទ្វេដង ។

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ រូបសម្រស់តារាស្រីមួយគូនេះមើលកាន់តែយូរកាន់តែមានភាពទាក់ទាញមិនចាញ់គ្នាប៉ុន្មាននោះទេ ជាពិសេសស្នាមញញឹមស្រស់របស់ពួកនាង ធ្វើឲ្យអ្នកទស្សនាគយគន់មិនជិនណាយតែម្ដង៕ 

ឱក សុគន្ធកញ្ញា
មាស សុខសោភា
មាស សុខសោភា និងឱក ស្អាត សុគន្ធកញ្ញា មា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា