នៅប្រទេស រូស៊ី បុរសម្នាក់ឈ្មោះ Viktor អាយុ ៣២ ឆ្នាំ បានលួចចូលហាងកាត់សក់ ដើម្បីប្លន់ម្ចាស់ហាងស្រី ឈ្មោះ Olga អាយុ ២៨ ឆ្នាំ។ ម្ចាស់ហាងស្រីចេះការាត់តេ វាយចោរប្រុសនោះទ្រមខ្លួន រួចវាយខ្នោះពណ៌ផ្កាឈួក ជាប់នឹងម៉ាស៊ីនកំដៅ និង ចងខ្ទប់មាត់ចោរនោះ មិនឱ្យស្រែក ។ បន្ទាប់មកម្ចាស់ហាងស្រីបញ្ច្រក ថ្នាំសម្រើបឱ្យចោរនោះ ហើយ រំលោភចោរប្រុស ២ ថ្ងៃជាប់គ្នា មួយថ្ងៃមិនតិចជាងប្រាំដងទេ។

ម្ចាស់ហាងក៏ដោះលេងឱ្យចោរប្រុសមានសេរីភាព បន្ទាប់ពីរំលោភឆ្អែតឆ្អន់ហើយ។ ពេលមានសេរីភាព ភ្លាម Viktor ក៏ទៅពេទ្យព្យាបាលរបួសស្នាមលើអវយវៈភេទ បង្កដោយការរំលោភ និង ប្ដឹងប៉ូលីសពីករណីនេះ ។ ប៉ូលីសហួសចិត្ត ដែលប្រុសប្ដឹងស្រីពីបទរំលោភ ។ ពេលប៉ូលីសចាប់ Olga មកសួរ នាងឆ្លើយថា Viktor មានបំណងប្លន់នាងមុន។ ហើយនាងបានប្រាប់ប៉ូលីសថា នាងថែមទាំងបានទិញ ខោ និង ផ្ដល់លុយដល់ Viktor ក្រោយពីរំលោភឆ្អែតឆ្អន់ហើយ។

ប៉ូលីសហួសចិត្ត ស្មានមិនដល់ក្នុងករណីនេះ ហើយក៏សម្រេចចិត្តឃុំខ្លួន Olga ពីបទរំលោភ និង Viktor ពីបទប្លន់។

រូបនេះគឺ Olga ម្ចាស់ហាងស្រី

Olga និង ខ្នោះដែលនាងប្រើ

ម៉ាស៊ីនកំដៅ

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]