ភ្នំពេញ ៖ តារាសម្ដែងវ័យក្មេងសម្រស់ស្អាត និងជាពិធីការិនីដ៏ល្បីឈ្មោះ កញ្ញា ណា សាឌី ខណៈពេលដែលនាងត្រូវចេញទៅបំពេញការងារតាមខេត្ត ស្រាប់តែជួបប្រទះរឿងស៊យទាំងព្រឹកព្រលឹមនេះតែម្ដង។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ តារាក្មេងខ្ចីដែលពូកែខាងបង្ហូរទឹកភ្នែក កញ្ញា ណា សាឌី ត្រូវបានចោរលួចកាច់កញ្ចក់រថយន្តរបស់នាងមួយចំហៀង ដែលកញ្ញាបានចតទុកចោល នៅខាងក្រៅផ្ទះដូចសព្វដង ដោយក្នុងនោះដែរ នាងបានសរសេររៀបរាប់ទាំងហួសចិត្តថា ‹‹ Good morning លោកបងចោរ!!! លួចនៅសល់មួយចំហៀងទៀតណា បងភ្លេចយកមែន? ››។

យ៉ាងណាមិញ ចាត់ទុកថាជារឿងកាត់ស៊យមួយរបស់ តារាស្រី កញ្ញា ណា សាឌី ទៅចុះ ដែលត្រូវមកជួបប្រទះរឿងបែបនេះទាំងព្រឹកព្រលឹម យ៉ាងដូច្នេះ៕ 

ណា សាឌី
ណា សាឌី
ណា សាឌី
សារ ណា សាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី