ព្រះសីហនុ៖ ប៉ុន្មានថ្ងៃមកនេះតារាសម្តែង និងតារាបង្ហាញម៉ូតដ៏ល្បីល្បាញកញ្ញា ទឹម រដ្ឋា បានធ្វើដំណើរទៅសម្រាកលំហែកាយនៅឆ្នេរសមុទ្រ ខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយ។

នៅក្នុងនោះផងដែរកញ្ញា ទឹម រដ្ឋា ក៏បានបង្ហោះរូបភាពស្អាតតៗជាច្រើនសន្លឹករបស់ខ្លួនជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជាយើង។

ហើយអ្វីដែលគួរឱ្យទាក់ទាញខ្លាំងជាងនេះទៅទៀតនោះគឺកញ្ញា ទឹម រដ្ឋា ក៏មិនភ្លេចបង្ហាញនូវរូបភាពរបស់ខ្លួនក្នុងឈុតសម្លៀកបំពាក់ប៊ីគីនីយ៉ាងស៊ិចស៊ី ស៊ីអារម្មណ៍នៅលើឆ្នេរសមុទ្រទៀតផង។

ជាក់ស្តែងក្នុងឈុតប៊ីគីនីនេះ បានបញ្ចេញនូវរាងស្រឡូនរបស់នាង ពេលគេងលំហែអារម្មណ៍នៅមាត់សមុទ្រ ធ្វើឱ្យអ្នកដែលបានឃើញហើយមិនសរសើរថារាងនាងស្អាតមិនបាននោះទេ។

ក្នុងនោះកញ្ញាក៏បានរៀបរាប់នៅពីលើរូបភាពរបស់ខ្លួនដូច្នេះថា៖ «ផ្ដល់ពេលវេលាល្អៗឱ្យខ្លួនឯងខ្លះទើបជីវិតមានន័យ វាជាពេលវេលាដ៏ល្អបំផុតសម្រាប់ខ្ញុុំ សម្រាប់ការសម្រាកកាយ សម្រាកខួរក្បាល សម្រាកអារម្មណ៍ក្រោយពេលបញ្ចប់ការងារ១រយៈខ្លីសមុទ្រ គឺជាកន្លែងដែលខ្ញុំចូលចិត្តទៅលំហែកាយជាងគេនៅក្នុងជីវិត»។

អាងតែរាងស្អាតតារាសម្តែងស្រីរូបនេះ បញ្ចេញមួយអស់ដៃតែម្តងក្នុងឈុតប៊ីគីនីធ្វើឱ្យគេមើលភ្លឹកតែម្តង៕

ទស្សនាកម្រងរូបភាពខាងក្រោម៖

ទឹម រដ្ឋា
ទឹម រដ្ឋា
ឈុតប៊ីគីនីហាលថ្ងៃរបស់ ទឹម រដ្ឋា
ឈុតប៊ីគីនីហាលថ្ងៃរបស់ ទឹម រដ្ឋា
ឈុតប៊ីគីនីហាលថ្ងៃរបស់ ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា