(ភ្នំពេញ)៖នីគីនីគី Nikki Nikki ជាតារាចម្រៀង Original Song ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងការងារសិល្បៈរបស់នាងសព្វថ្ងៃ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ នីគីនីគី Nikki Nikki បានសរសេសារ ពីអារម្មណ៍របស់នាង ទៅកាន់ហ្វេន នៅលើគណនីផ្លូវការរបស់ កញ្ញា ថា «ពេលខ្លះសំពះ ពេលខ្លះស្រែកហៅ បងនីគី ពេលខ្លះអៀនមិនចង់រំខានតែនៅតែសួស្ដី ពេលខ្លះអោបមួយទំហឹង។ អ្នកគាំទ្រខ្ញុំមិនដែលព្រងើយកន្តើយនឹងខ្ញុំឡើយ។ ម្នាក់ៗក្លាហាន រាក់ទាក់ និងគួរឲ្យស្រលាញ់ តើឲ្យខ្ញុំមើលរំលងយ៉ាងមិចទៅ? ស្រលាញ់ពួកគាត់ណាស់!»

សារនេះផងដែរ នាង បានបង្ហោះ បន្ទាប់ពីនាងបានទៅចូលរួមកម្មវិធី នៅផ្សារទំនើប Aeon Mall 2។ ជាពិសេស កម្រឃើញតារាណា ទៅខ្វល់ និងចាប់អារម្មណ៍​ចរិត របស់អ្នកគាំទ្រណាស់ មានតែនីគីនីគី ម្នាក់ទេ ដែលយកចិត្តទុកដាក់ ទៅលើកាយវិការហ្វេននាង៕

Nikki Nikki និង ហ្វេន
Nikki Nikki និង ហ្វេន
Nikki Nikki និង ហ្វេន
Nikki Nikki និង ហ្វេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Nikki Nikki