ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ អាចទទួលទានអាហារខាងក្រៅកាន់តែញឹកញាប់យ៉ាងហោចណាស់ ម្តងក្នុងមួយខែ ជាមួយមិត្ភភក្តិ មិត្តរួមការងារ ឬគ្រួសារ។ ជាមួយគ្នានេះ នៅពេលដែលមានកំណើនជនបរទេស នោះវត្តមានអ្នកផ្គត់ផ្គង់សម្រាប់ពួកគេ ក៏កើនឡើងផងដែរ ដើម្បីបំពេញតម្រូវការនានា ដូចជាភោជនីយដ្ឋានជាដើម ។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀត ស្ថានភាពបច្ចុប្បន្នគឺស្រដៀងគ្នាទៅ នឹងប្រទេសថៃកាលពីឆ្នាំ 2004 នៅពេលដែលភោជនីយដ្ឋានជប៉ុន បានចាប់ផ្តើមអភិវឌ្ឍជាបន្តបន្ទាប់រហូតធ្វើឲ្យ អាហារទាំងនោះក្លាយជាអាហារប្រចាំថ្ងៃរបស់ពួកគេ ភោជនីយដ្ឋាន អូអ៊ីឈិ ដែលបានបង្កើតឡើងក្នុងឆ្នាំ 1999 ហើយបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសគឺ គោលការណ៍អាហារប៊ុហ្វេរ “គ្រប់យ៉ាងអ្នកអាចញ៉ាំ” ត្រឹមតែ 500 បាត ឬ $12.50 ។

ក៏ដូចជា ភោជនីយដ្ឋានមួយមានឈ្មោះថា សាកាណា អាហារជប៉ុននិង ស៊ុប មាននៅកម្ពុជា នាថ្ងៃទី០១​ ខែ ឧសភា ឆ្នាំ 2018 នេះដោយមានទស្សនៈវិស័យ គោលការណ៍ និងយុទ្ធសាស្រ្តផែនការសកម្មភាព ដូចខាងក្រោម៖

អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប
អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប

ទស្សនៈវិស័យ: អាហារជប៉ុននិងស៊ុបក្លាយជាផ្នែកនៃទម្លាប់ ញ៉ាំប្រចាំថ្ងៃរបស់ខ្មែរ

គោលការណ៍: (ការងារចំបងធ្វើឲ្យសម្រេចទស្សនៈវិស័យ)

១. រសជាតិ: ធ្វើឱ្យរសជាតិនៃម្ហូបជប៉ុន អាចទទួលយកបានដោយខ្មែរនិងបង្រៀនពួកគេពីរបៀបហូប ។
២. តម្លៃ: ចំណាយសមរម្យដូចហូបម្ហូបខ្មែរនិងត្រឡប់ទៅផ្ទះឆ្អែត ឆ្ងាញ់ ឆ្លាត បែបសុខភាព។
៣. បរិយាកាសនិងសម្ភារៈ៖ បញ្ចូលគ្នានូវវប្បធម៌ទាំងពីរ ដោយការដាក់រួមគ្នានូវការតុបតែងខាងក្នុង និងខាងក្រៅដើម្បីឱ្យភ្ញៀវមានអារម្មណ៍ថាកំពុងទទួលទានអាហារនៅក្នុងភោជនីយដ្ឋានមួយ នៅក្នុងប្រទេសរបស់ពួកគេ។
៤. សេវាកម្ម: អតិថិជនទទួលបានបទពិសោធថ្មីៗពីភោជនីយដ្ឋានជប៉ុនដែលមានស្តង់ដារល្អ ។
៥. ធនធានមនុស្ស: បុគ្គលិក អ្នកគ្រប់គ្រង និងម្ចាស់ភាគហ៊ុន ធ្វើការស្និតស្នាលរួមគ្នា ដើម្បីបញ្ចេញ សមត្ថភាពរបស់ខ្លួនពាក់ព័ន្ធនឹង ការអប់រំ ចំណេះដឹង បទពិសោធ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចជោគជ័យលើ គោលការណ៍ចំបងខាងលើ ។

យុទ្ធសាស្រ្ត: (ផែនការសកម្មភាពដើម្បីសម្រេចគោលការណ៍ចំបង)

១. រសជាតិ: ធ្វើឱ្យរសជាតិនៃម្ហូបជប៉ុន អាចទទួលយកបានដោយខ្មែរនិងបង្រៀនពួកគេពីរបៀបហូប ។
- មានរសជាតិជាង 70 មុខ បម្រើជូនទាំង ស្រស់ បំពង និងស៊ុប ។
- ម្ហូបអាហារត្រូវបានបែងចែកជា មុខម្ហូបពិសេសសម្រាប់យុវវ័យ (ចំនួន 10 មុខ) មុខម្ហូបទូទៅ សម្រាប់អ្នកធ្វើការ (ជាង 60 មុខ) និងមុខម្ហូបសម្រាប់ក្រុមគ្រួសារឬជាក្រុម (ស៊ុប 2 មុខ) ។
- បង្កើតមុខម្ហូបថ្មីរៀងរាល់ពីរសប្តាហ៌ម្តង ។ ការច្នៃប្រឌិតនេះធ្វើឡើងតាមពីរវិធីៈ តាមរយៈចុងភៅក្នុង ហាងផ្ទាល់ និងតាមរយៈការធ្វើដំណើរដកបទពិសោធពីភោជនីយដ្ឋានខាងក្រៅដោយនាំយកមក នូវមុខម្ហូបដែលសក្តិសមចំពោះអតិថិជនគោលដៅ ។
- ផ្តួចផ្តើមគំនិតផ្សំគ្នារវាងមុខម្ហូបដែលមានស្រាប់ដើម្បីសម្រេចគោលដៅអាហារប៊ុហ្វេ ‘ញ៉ាំម៉ាស្រលាញ់ត្រឹម 50,000 រៀល ឬ $12.50’ ។
- វត្ថុធាតុដើមនិងគ្រឿងផ្សំមុខម្ហូប ត្រូវសម្រិតសម្រាំងដោយចុងភៅដែលមានបទពិសោធ ។
- បន្ថែមពីលើមុខម្ហូបទាំងនេះ យើងក៏មានបម្រើផងដែរនូវទឹកផ្លែឈើស្រស់ៗដែលជាទីពេញនិយម សម្រាប់ពេលបច្ចុប្បន្នដូចជា ទឹកផាសិនសូដា (Passion Soda), ទឹកផាសិនដោះគោឆៅ (Passion Milk), ទឹកប៉មក្រឡុក (Apple Juice), ទឹកដូងក្រឡុក (Coconut Juice), ទឹកម្នាស់ក្រឡុក (Pineapple Juice), ទឹកឪឡឹកក្រឡុក (Watermelon Juice), ទឹកប័រក្រឡុក (Avocado Juice), ទឹកក្រូចច្របាច់ (Orange Juice), ទឹកតែក្រូចឆ្មា (Tea Sour Juice) ជាដើម ។
- កាហ្វេឆុងភ្លាមៗក៏កំពុងត្រូវបានសិក្សាដាក់ឲ្យដំណើរការផងដែរ ។

២. ថ្នាក់ដឹកនាំ:
-ហាងមានមេចុងភៅបទពិសោធ 24 ឆ្នាំ ក្នុងនោះ 10 ឆ្នាំ នៅប្រទេសថៃ និង 14 ឆ្នាំ នៅប្រទេសខ្មែរ។
-ប្រធានផ្នែកសេវាកម្ម មានបទពិសោធ ជាង 10 ឆ្នាំ នៅក្នុងវិស័យភោជនីយដ្ឋាន ជាពិសេសជាមួយ ភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយក្នុងទីក្រុងភ្នំពេញ ។
-ធាតុផ្សំរបស់មុខម្ហូប និងភេសជ្ជៈ ត្រូវបានចងក្រងនិងកំណត់ថ្លៃដើម យ៉ាងល្អិតល្អន់ដោយប្រធាន ផ្នែកគណនេយ្យ ដែលមានបទពិសោធជាង 5 ឆ្នាំ ។ មានន័យថា ធាតុផ្សំទាំងនោះត្រូវបានកំណត់ ជាក់លាក់តាមបរិមាណដូចជា ក្រាម ឬ មិលីលីត្រ ដែលត្រូវប្រើសម្រាប់មុខម្ហូប ឬ ភេសជ្ជៈនិមួយៗ។
-ប្រធានផ្នែកប្រតិបត្តិការ បានធ្វើការរួមគ្នាជាមួយ មេចុងភៅ ប្រធានផ្នែកសេវាកម្ម ប្រធានផ្នែក គណនេយ្យ ដើម្បីច្របាច់បញ្ចូលប្រព័ន្ធគ្រប់គ្រងតាមផ្នែកនិមួយៗឲ្យទៅជាប្រព័ន្ធគ្រប់គ្រងរួមមួយ ។ ដូចនេះផ្នែកនិមួយៗអាចធ្វើការដោយឯករាជ្យ មិនបាច់មានការត្រួតពិនិត្យជាប្រចាំដោយប្រធាន របស់ខ្លួន ។ ជាមួយនឹងប្រព័ន្ធបែបនេះ យើងអាចធ្វើការពង្រីកបន្ថែមពីមួយទៅច្រើនបានឆាប់រហ័ស និងមានសុវត្ថិភាព ។ ម្ចាស់ភាគហ៊ុនម្នាក់ គឺជាប្រធានផ្នែកចុងភៅដែលមានបទពិសោធ ជាង 24 ឆ្នាំ រួមទាំងថៃនិងកម្ពុជា ។

ភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប មានជំនឿថា ម្នាក់ៗនឹងបំពេញភារកិច្ចតាមយុទ្ធសាស្រ្តផែនការសកម្មភាពរៀងៗ ខ្លួនសំដៅសម្រេចឲ្យបាននូវគោលការណ៍ចំបង ដែលជាលទ្ធផលចុងក្រោយនាំឲ្យ សម្រេចបានដោយស្វ័យ ប្រវត្តិនូវទស្សនៈវិស័យ អាហារជប៉ុននិងស៊ុបក្លាយ ជាផ្នែកនៃទម្លាប់ញ៉ាំប្រចាំថ្ងៃរបស់ខ្មែរ៕

អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប
អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប
អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប
អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប
អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប
អាហារនៅភោជនីយដ្ឋានសាកាណា អាហារជប៉ុននិង ស៊ុប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]