ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងនីមួយៗសុទ្ធតែមានក្រុមរាំសម្រាប់រាំពីក្រោយផ្ទាល់ខ្លួន ដើម្បីមើលទៅកាន់តែមានភាពទាក់ទាញខ្លាំង ចំពោះអ្នកគាំទ្រតាមរយៈបទចម្រៀងថ្មីៗ។

ជាក់ស្តែង អ្នកនាង ពេជ្រ សោភា វិញ ក៏មានក្រុមរាំរបស់ខ្លួនដែរ។ ដោយក្នុងនោះក៏មានសមាជិកជាច្រើនមិនណយទេ ដោយម្នាក់ៗសុទ្ធតែវ័យក្មេង តែពួកគេមានសមត្ថភាពច្រើននៅក្នុងការបំបែកក្បាច់រាំ យ៉ាងឡូយកប់តែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នករាំរបស់តារាស្រីរូបនេះម្នាក់ បានបង្ហោះវីដេអូរាំមួយ ដោយនាងបានបញ្ចេញក្បាច់រាំយ៉ាងកប់ មើលទៅពិតជាទាក់ទាញខ្លាំងមិនចាញ់បរទេសប៉ុន្មាននោះទេ។

ស្របពេលជាមួយគ្នានេះ វីដេអូរាំមួយនេះមានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចុចចែករំលែក (Share) និងចូលទស្សនារាប់ម៉ឺនដងឯណោះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ពេជ្រ សោភា និងអ្នករាំ
ពេជ្រ សោភា និងអ្នករាំ
ពេជ្រ សោភា និងអ្នករាំ
អ្នករាំរបស់ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា