(ភ្នំពេញ)៖ ដូចជាប្រិយមិត្តបានដឹងរូចមកហើយថា កាលពីថ្មីៗនេះ កញ្ញា ស៊ឹម ថៃណា បានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន គឺ អ្នកម្ដាយជាទីគោរព។ យ៉ាងណាមិញកញ្ញា ក៏បានខំអស់ពីសមត្ថភាព ដើម្បីរកមធ្យបាយ ក្នុងការព្យាបាលជំងឺ ម្ដាយរបស់នាងដែរ តែទោះជាយ៉ាងណា អ្នកម្តាយ នៅតែទៅចោលនាងដដែល។

ទោះអារម្មណ៍របស់កញ្ញា មិនអាចដើរប្រាប់ពីការឈឺចាប់របស់នាង ទៅកាន់ប្រិយមិត្ត ដែលជាអ្នកគាំទ្រក៏ពិតមែន តែនាង នៅតែបង្ហោះសារអមជាមួយនឹង រូបភាពនៃស្នាមញញឹម របស់ម្ដាយជាទីស្រលាញ់របស់ខ្លូន។

ក្នុងនោះផងដែរ កញ្ញា ស៊ឹម ថៃណា បានសរសេរថា «ស្នាមញញឹមរបស់គាត់នៅតែស្រស់ពព្រាយ» នេះបញ្ជាក់ឲ្យឃើញថា ការនឹករលឹករវាង កូនមានទៅលើ អ្នកម្ដាយ។ រួមជាមួយគ្នានោះដែរ ក៏មានបណ្ដាហ្វេនមួយចំនួនធំ បាននិយាយក្នុងន័យលើកទឹកចិត្ត ឲ្យនាងកាន់តែរឹងមាំ និងខំតស៊ូតទៅមុខទៀត កុំចុះចាញ់ឲ្យសោះ៕  

កញ្ញា ស៊ឹម ថៃណា
ស៊ឹម ថៃណា និងម្តាយរបស់នាង កាលនៅរស់
ស៊ឹម ថៃណា និងម្តាយរបស់នាង កាលនៅរស់
ស៊ឹម ថៃណា និងម្តាយរបស់នាង កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា