អាមេរិក៖ ក្រោយត្រូវបានរងការចោទប្រកាន់ ជាច្រើនលើកច្រើនសាពេក ស្រាប់តែកាលពីពេលថ្មីៗនេះ តារាសម្ដែងចាស់វស្សា អ្នកនាង សូ ដានីតា បានចេញមុខប្រតិកម្មខ្លាំងៗ ចំពោះពត៌មាន ដែលតាមវាយប្រហារនាង ឥតឈប់ឈរទាំងនោះផងដែរ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ដោយទ្រាំមិនបានតទៅទៀត តារាសម្ដែង អ្នកនាង សូ ដានីតា បានចេញមុខមកបកស្រាយរឿងអាស្រូវ ដែលត្រូវបានគេចោទប្រកាន់ ខណៈដែលខ្លួនកំពុងតែសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ដោយនាងបានរៀបរាប់ទាំងខឹងសម្បាយ៉ាងដូច្នេះថា៖

«នាងខ្ញុំ សូដានីតា ខ្ញុំរុញច្រានចោល នូវពត៍មាន១នេះទី១ រឿងទំនាក់ទំនងស្នេហ៏ជាមួយបងអូន តែគេអាចចោទបានព្រោះតែភាពស្និទ្ធស្នាលរបស់ខ្ញុំជាមួយបងអូន ដោយការរាប់អានដូចបងប្អូន នឹង មិនមានការលាក់បាំងឡើយ តែទី២ ដែលថាខ្ញុំមានគូរដណ្តឹងនៅប្រទេស USA អោយលុយ ឡាន ផ្ទះវិឡា តាំងពីឆ្នាំ ២០១២ គឺមិនពិតឡើយ ក្នងនាមជាអ្នកសារពត៍មាន មុននឹងនិយាយអី គួររកការពិតសិន កុំអាងអីនិយាយតាមចិត្តនឹកឃើញ ព្រោះកុំអាងយើងខ្ញុំដែលជាអ្នកសិល្បៈមិនតបត ចេះតែអាងមកនិយាយតាមចិត្តពេក យើងខ្ញុំមិនចង់មានរឿងជាមួយសារពត៍មានឡើយ តែបើញឹកពេក រឺ និយាយមិនល្អច្រើនដងពេក ខ្ញុំក៏អាចប្តឹងបានដែរ ព្រោះពីបទ បង្ខូចគេរ្តិ៍ឈ្មោះ ពត៍មាននេះ យូរបន្តិចមែន តែខ្ញុំទើបតែឃើញ តែខ្ញុំសុំហាមកុំចេះតែនិយាយដូចនេះទៀត»

ដោយអត្ថន័យក្នុងសារខាងលើនេះ រូបនាងចង់ឲ្យសារព័ត៌មានមួយចំនួន មានការគិតពិចារណាជាមុនសិន មុននឹងចេញផ្សាយនូវរាល់អត្ថបទនីមួយៗ ព្រោះវាអាចនឹងប៉ះពាល់ទៅដល់កិត្តិយសរបស់តារាៗដទៃ និងដូចជារូបនាងផងដែរ ៕   

សារ សូ ដានីតា
សូ ដានីតា
នៅ ស៊ីនឿន សូ​ ដានីតា និងនេនទុំ
នៅ ស៊ីនឿន សូ​ ដានីតា និងនេនទុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា