ភ្នំពេញ៖ ជាការពិតណាស់ ជីវិតកំពូលតារាចម្រៀងប្រុសដែលល្បីមិនតិចឆ្នាំ លោក ឆន សុវណ្ណរាជ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងរឹងមាំ ជាមួយនឹងអាជីពសព្វថ្ងៃ មិនចាញ់តារាដទៃឡើយ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីជីវិតប្រចាំថ្ងៃ របស់តារាប្រុសរូបនេះវិញ អាចនិយាយបានថា លោកមានទម្លាប់រស់នៅយ៉ាងសាមញ្ញ ដែលខុសដាច់ពីតារាល្បីៗមួយចំនួន។ នេះបើយោងតាមរូបភាពដែលម្ចាស់បទ «អូនថាអាណិត» រូបនេះ បានបង្ហោះកន្លងមកលើបណ្ដាញសង្គម។

អ្វីដែលប្លែក នឹងគួរឲ្យចាប់អារម្មណ៍លោក ឆន សុវណ្ណរាជ  គឺជាតារាប្រុសម្នាក់ដែលមិនប្រកាន់ខ្លួនសុខចិត្តទិញរបស់ញាុំតាមផ្លូវ តាមផ្សារយ៉ាងសមញ្ញបំផុត ដោយមិនរើសអើងចំណីទាំងនោះទាល់តែសោះ។

ជាពិសេស លោកអាចទទួលទានអាហារបែបនេះ ទាំងទឹកមុខញញឹម និងសប្បាយរីករាយ ហាក់ដូចជាមិនខ្វល់ថាខ្លួនជាតារាល្បី ដែលមានអ្នកគាំទ្រច្រើនឡើយ ពិតជាគួរឲ្យសរសើរមែនទែន៕

ឆន សុវណ្ណរាជ ទិញរបស់ញាុំតាមផ្សារធម្មតា
ឆន សុវណ្ណរាជ ទិញតាមផ្សារ
ឆន សុវណ្ណរាជ
អាហារដែល ឆន សុវណ្ណរាជ ញាុំ
ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ