ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ តារាសម្តែងស្រី ម៉ូនិច ហាក់ដូចជា ដកឃ្លាចេញពីសិល្បៈមួយទំហឹងតែម្តង តែបើងាកមើលក្នុងបណ្តាញសង្គម គឺនាង នៅតែមានវត្តមានដដែល ជាមួយនឹង ការបង្ហោះរូប បង្ហាញពីជីវិតឯកជនរបស់នាង យ៉ាងសម្បូរបែប។

ក្នុងនោះ គេសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែហាយសូខ្លាំង ជាមួយនឹង ការដើរលេងកម្សាន្ត តាមក្រៅប្រទេសជាញឹកញាប់ ហើយជាពិសេស រូបនាង ក៏ឧស្សាហ៍ចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយនឹង របស់ប្រ៊េនៗផងដែរ។

ជាក់ស្តែង កាលពីថ្ងៃដែល ម៉ូនិច បានទៅលេងកោះម៉ាឌីវ គឺរូបនាងបានប្រើប្រាស់ ជាមួយនឹង ប្រ៊េនGucci  មួយឈុត មិនថា វ៉ែនតា ខ្សែក្រវ៉ាត់ និង កាបូប ដែលរបស់ទាំងអស់នោះ សុទ្ធតែមានតម្លៃថ្លៃមិនធម្មតានោះឡើយ។

ម៉ូនិច
ម៉ូនិច
ម៉ូនិច
របស់របរ​ សុទ្ធតែប្រ៊េនGucci

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច