បរទេស៖ ប៉ូលីសកំពុងបើកការស៊ើបអង្កេតមួយទៅលើករណីមនុស្សឃាតយ៉ាងឃោរឃៅបំផុតបន្ទាប់ពីអ្នកប្រដាល់ Gary Chu បានសម្លាប់មិត្តស្រីរបស់ខ្លួនដោយសារតែខឹងនារីរងគ្រោះនិយាយកុហកថានាងនៅបរិសុទ្ធ។

Gary Chu

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសដែលជាអ្នកប្រដាល់នោះ សង្ស័យថានាង Yee-min Huang ដែលជាមិត្តស្រីរបស់គេ បានបោកប្រាស់រូបគេដោយលូចលាក់ជាមួយបុរសដទៃទៀតដែលនារីរងគ្រោះបានជួបតាមរយៈកម្មវិធីស្នេហាមួយ។

កីឡាករ Gary Chu គឺជាអ្នកហ្វឹកហាត់ក្បាច់ MMA និងជាកីឡាករប្រដាល់សាកលរូបនេះ រស់នៅក្នុងទីក្រុង Banqiao នៃទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់។ រូបគេបានព្យាយាមសម្លាប់នារីរងគ្រោះជាច្រើន ប៉ុន្តែក្រោយពីការសម្លាប់នេះបានពីរបីថ្ងៃប៉ូលីសបានរកឃើញកំណត់ត្រាធ្វើអត្តឃាតមួយដោយនិយាយថា «នាងជាអ្នកធ្វើបាបខ្ញុំ»។

Yee-min Huang

ការសម្លាប់នេះគឺតាំងពីថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០១៨កន្លងទៅ ហើយពេលដែលបងប្រុសរបស់ជនរងគ្រោះឈ្មោះ Francis Huang បានអំពាវនាវដល់សាធារណជនឱ្យជួយស្វែងរកប្អូនស្រីរបស់គេដែលបានបាត់ខ្លួនអស់ជាច្រើនថ្ងៃ ហើយដំណឹងមួយនេះ ៥ ថ្ងៃក្រោយមកទើបគេអាចដឹងបាន។ គេបាននិយាយថាជនសង្ស័យបានដាច់ទំនាក់ទំនងតាំងពីថ្ងៃទី ១៩ ខែឧសភា មកម្ល៉េះ។

វីដេអូឃ្លីបមួយដែលបានថតបានសកម្មភាពចុងក្រោយរបស់នារីរងគ្រោះ Yee-min Huang អាយុ ២៧ ឆ្នាំគឺពេលដែលនាងត្រួវបានជនសង្ស័យឈ្មោះ Gary Chu អាយុ ២៨ ឆ្នាំ បណ្ដើរឡើងទៅលើផ្ទះរបស់គេដែលជាកន្លែងផ្ទះជនសង្ស័យ ស្រាប់តែក្រោយមកគេក៏សម្លាប់នារីរងគ្រោះហើយកាត់រាងកាយរបស់នាងជាកង់ៗ ដាក់ចូលក្នុងថង់សំរាមដល់ទៅប្រាំពីរថង់ទៀតផង៕

សាកសាពច្រកក្នុងថង់ប្រាំពីរជាន់

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]