ភ្នំពេញ)៖ តារាចម្រៀងប្រុស ដ៏ល្បីល្បាញមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា លោកមានប្រជាប្រិយភាពខ្លាំងមែនទែន ដោយសារតែមានទស្សនិកជន មិនតិចនាក់ឡើយដែលបានស្គាល់នឹងគាំទ្រ នូវរាល់បទចម្រៀងរបស់លោក ជាពិសេសនោះ គឺបទចម្រៀងបែបមនោសញ្ជេតនា ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ ឆន សុវណ្ណរាជ បានចេញបទចម្រៀងថ្មីមួយទៀត មានចំណងជើងថា «គេមានមនុស្សក្នុងចិត្តហើយ» ដោយទទួលបានការគាំទ្រច្រើន និងធ្វើឲ្យចាក់ដោតដល់អារម្មណ៍អ្នកស្ដាប់ ជាពិសេសអ្នកដែលមានស្នេហា លួចស្រឡាញ់គេម្នាក់ឯង ពេលស្ដាប់ហើយអាចហូរទឹកភ្នែក ទាំងមិនដឹងខ្លួន ក៏ថាបាន។

ជាការពិតណាស់ បទបែបមនោសញ្ចេតនាស្នេហា មានចំណងជើងថា «គេមានមនុស្សក្នុងចិត្តហើយ» គឺជាបទចម្រៀងមួយបទ ដែលរៀបរាប់ពី ស្នេហាមនុស្សប្រុសម្នាក់ លួចស្រឡាញ់គេតែម្ខាង ហ៊ានលះបង់ នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីមនុស្សស្រីម្នាក់នោះ ដែលស្រឡាញ់អស់ពីបេះដូង ប៉ុន្តែវាបានត្រឹមតែការឈឺចាប់ ព្រោះស្រីម្នាក់នោះ គេមានមនុស្សដែលនៅក្នុងចិត្តគេរួចទៅហើយ។ យ៉ាងណាមិញ ក្នុងអត្ថន័យនៃបទចម្រៀងនេះពិតជា ធ្វើឲ្រទស្សនិកជន ពិសេសមិត្តយុវវ័យ ដែលត្រូវនឹងរឿងរបស់ខ្លួនឯង ជឿជាក់ថានឹង មិនអាចទប់អារម្មណ៍របស់ខ្លួនបាន ពោលគឺអាចចង់ស្រក់ទឹកភ្នែកផងដែរ។

តោះ! ចង់ដឹងថា បទ «គេមានមនុស្សក្នុងចិត្តហើយ» ចាក់ដោតដល់អារម្មណ៍ដល់កម្រិតណានោះ ចូលរួមទស្សនានូវវីដេអូ និងយល់អត្ថន័យនៃបទចម្រៀងនេះ ទាំងអស់គ្នា៖

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ