ក្រុមហ៊ុន T-Mobile កាលពីថ្ងៃចន្ទ ទី ១២ ខែមីនា បានប្រកាសថា ទូរស័ព្ទ Samsung Galaxy S Blaze 4G នឹងមានវត្តមាន នៅក្នុងហាង របស់ T-Mobile នៅថ្ងៃទី២១ ខែមីនា ហើយនឹងមាន នៅទីផ្សារ គ្រប់ប្រទេស នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១២ នេះ។

ទូរស័ព្ទស្មាតហ្វន ដំណើរការ ដោយបច្ចេកវិទ្យាថ្មីបំផុត 4G HSPA+ មួយនេះ គឺបំពាក់ជាមួយនឹងអេក្រង់ទំហំ ៣,៩៧អ៊ីញ ប្រភេទ Super AMOLED និងមាន processorប្រភេទ a dual-core Snapdragon S3 ល្បឿន1.5GHz ។ ទូរស័ព្ទស្មាតហ្វន នេះផងដែរ មានបំពាក់កាមេរ៉ា ខាងខ្នងទំហំ ៥ ម៉េហ្គាភិកសេល និងខាងមុខ ១,៣ ម៉េហ្គាភិកសេល ថែមទាំងអាចមានសមត្ថិភាព ថតវីដេអូបានក្នុងកម្រិត 720p HD មាន ភ្ជាប់បណ្តាញបច្ចេកវិទ្យា HSPA+ 42 និងដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android 2.3.6 Gingerbread ។ ចំពោះ ទូរស័ព្ទ Samsung Galaxy S Blaze 4G នឹងមានតម្លៃ ១៤៩,៩៩ដុល្លារ ជាមួយនឹងប័ណ្ណធានាគុណភាព រយៈពេល ២ ឆ្នាំ ៕

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]