ភ្នំពេញ៖ គ្រប់គ្នាប្រហែលជាគិតថា ជីវិតតារាគ្រប់រូបរមែងរស់នៅ ក្នុងពិភពឡូយឆាយ មានទ្រព្យច្រើនមិនខ្វះចាយ ជាមួយការប្រើប្រាស់សម្ភារៈទំនើបៗតាមរយៈរូបភាពដែលពួកគេបានសម្ដែងកន្លងមក។

ប៉ុន្តែរឿងរ៉ាវអស់ទាំងនេះ មិនមែនសុទ្ធតែដូចអ្វីដែលប្រិយមិត្តគិតទុកនោះឡើយ ព្រោះសូម្បីតែតារាសម្ដែង និងជាពិធីកររូបសង្ហាលោក ថមមី ក៏ធ្លាប់មានប្រវត្តិពិបាក  មិនស្ទើរដែរ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារ ខ្មែរឡូត អតីតហ្វ្រេស៊ីប៊យរូបនេះបាន  ទម្លាយរឿងមួយចំនួនដែលខ្លួនធ្លាប់បានឆ្លងកាត់យ៉ាងលំបាក ទម្រាំអាចតស៊ូក្លាយជាតារាល្បីដូចពេលបច្ចុប្បន្ន។

ក្នុងនោះលោកបាននិយាយចំៗដោយគ្មានការលាក់បាំងបន្តិចសោះថា ពីមុនខ្លួនធ្លាប់ជិះម៉ូតូឌុប រាល់ពេលចេញសម្ដែងម្ដងៗ។ លោកបានថ្លែងបន្តថា ដោយសារគ្មានម៉ូតូឬរថយន្តទំនើបជិះដូចគេ ទើបបង្ខំចិត្តត្រូវជិះម៉ូតូឌុប ព្រោះតែចង់សម្រេចការងារសិល្បៈ និងមិនចង់ឲ្យខកខានរាល់ការសម្ដែង៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនាកិច្ចសម្ភាសន៍ជាមួយ ខ្មែរឡូត ទាំងអស់គ្នា៖ 

ថមមី
ថមមី
ថមមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី