ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏ល្បី សាន ផានិត បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល នៅពេលឃើញលោក បានលេចមុខ នៅក្នុងថ្ងៃក្រុងពាលី ភាព​យន្ត​ខ្នាត​ធំ​រឿង«ឈាម» របស់ផលិតកម្ម រ៉ក់។

ជាពិសេស លោកលី ម៉េង ដែលអ្នកដឹកនាំរឿង ក៏បាននិយាយដែរថា នៅពេលឃើញលោក សាន ផានិត ភ្លាម ស្រាប់តែនឹកដល់ នាយ ទុយភ្លែត ព្រោះថា អ្នកទាំងពីរ ធ្លាប់បានថតរឿងកុនជាមួយគ្នា កាលពីប៉ុន្មាន១១ឆ្នាំមុនផងដែរ ក្នុងរឿង«កម្លាំង និងវាសនា»។ ព្រោះថា ក្នុងរឿងនោះ ពួកគេ បានសម្តែងរឿងជាមួយគ្នា បានយ៉ាងសាកសម ឥតខ្ចោះ ពោរពេញទៅដោយ ទេពកោសល្យសាកសមជាដៃគូ គប្បីជួបគ្នា ក្នុងរឿងរបស់លោក ជារឿងថ្មី«ឈាម»។

គួរបញ្ជាក់ផងដែរថា លោក លី​ ម៉េង​ ជាអ្នកដឹកនាំរឿង ដ៏មានភាពល្បីល្បាញ ដែលលោក បានដឹកនាំរឿងជាច្រើន នៅក្នុងផលិតកម្ម រ៉ក់ ហើយជាពិសេស ក៏មានរឿង២ បានជាប់ជាជ័យលាភី លំដាប់ភាពយន្តមហោស្រពថ្នាក់ជាតិលេខ៣ ចំនួន២ដង ដោយក្នុងនោះ មានរឿង«Why» ភាគ១ និង រឿងខ្លីអប់រំ «សីលធម៌»៕

ថ្ងៃក្រុងពាលី ក្នុងរឿង«ឈាម»
ថ្ងៃក្រុងពាលី ក្នុងរឿង«ឈាម»
រឿង«កម្លាំង និងវាសនា» កាលពី១១ឆ្នាំមុន
លោក សាន ផានិត
តួសម្តែងក្នុងភាព​យន្ត​ខ្នាត​ធំ​រឿង«ឈាម»
អ្នកដឹកនាំរឿង លោក លី ម៉េង
អ្នកដឹកនាំរឿង លោក លី ម៉េង
នាយទុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទុយ