សហរដ្ឋអាមេរិក ៖ ជារឿយៗយើងតែងតែបានឃើញ តារាសម្ដែងដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា បង្ហោះសារនឹករលឹកស្វាមីជាទីស្រលាញ់របស់នាង ដែលនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវមុខជំនួញ ជាញឹកញាប់។

ជាក់ស្ដែង កាលពីម្សិលមិញ គ្រាន់តែស្វាមីទៅដល់សហរដ្ឋអាមេរិកភ្លាម តារាសម្ដែងសម្បុរស្រអែមស្រស់ អ្នកនាង សារ៉ាយ សក្ខណា បានប្រញាប់បង្ហោះរូបថតយ៉ាងផ្អែមល្ហែមជាមួយគ្នា ដែលបង្ហាញពីសេចក្ដីសុខ និងសុភមង្គលក្នុងគ្រួសារភ្លែតតែម្ដង។

យ៉ាងណាមិញ បើទោះបីជារៀបការច្រើនឆ្នាំ និងមានកូនស្រីម្នាក់រួចហើយក្ដី តារាស្រីរូបនេះ និងស្វាមីជាទីស្រលាញ់របស់នាង នៅតែរក្សាបានភាពផ្អែមល្ហែម ជាមួយគ្នាមិនចាញ់ស្វាមីភរិយាដែលទើបតែរៀបការថ្មីថ្មោង នោះឡើយ។ ជាពិសេស ក៏មានមនុស្សជាច្រើន ប្រាថ្នាចង់បានជីវិតដូចជានាងផងដែរ៕ 

ស្វាមី​ និងកូនស្រី សារ៉ាយ សក្ខណា
ស្វាមី​ និងកូនស្រី សារ៉ាយ សក្ខណា
ស្វាមី​ និងកូនស្រី សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និងស្វាមី
ស្វាមីនាង និងកូន​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា