ភ្នំពេញ៖ តារាកំប្លែងវ័យក្មេងអាយុចូលខ្ទង់២០ឆ្នាំ អាចរកប្រាក់ដោយខ្លួនឯង ថែមទាំងមានមុខរបររកស៊ីដោយខ្លួនឯងកញ្ញាវ៉ាន់ នីឡា កាន់តែទទួលបានជោគជ័យកាន់តែខ្លាំងឡើង មិនថាការងារសិល្បៈ និងរកស៊ីនោះទេ។

តែបើនិយាយពីតារាសម្តែងកញ្ញាម៉ាក សែនសូនីតា ហៅតូតា វិញ អាយុ២៦ឆ្នាំទេ តែក៏មិនខុសពីតារាវ័យក្មេងខាងលើដែរ គឺនាងបានក្លាយជាថៅកែវ័យក្មេងនៅហាងលក់គ្រឿងសមុទ្រមួយកន្លែង ស្របពេលដែលការងារសិល្បៈរបស់តារារូបនេះ កំពុងតែកាក់កបខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាទាំងពីរដួងបានជួបគ្នានៅក្នុងផ្សារទំនើប AEON នៅក្នុងការសម្ពោធរឿងខ្មែរមួយ ដែលមានតារាចូលរួមជាច្រើន។ ដោយក្នុងនោះឃើញថាតារាស្រីទាំងពីរដួងពិតជារាក់ទាក់នឹងគ្នាមែនទែន មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានធ្វើការថតរូបជាមួយគ្នា បង្ហោះនៅក្នុងបណ្តាញសង្គម។

ដោយនៅក្នុងនោះឃើញថា សម្រស់តារាទាំងពីរដួង ពិតជាមិនចាញ់គ្នាប៉ុន្មាននោះទេ នៅពេលដែលនៅជិតគ្នាបែបនេះ ទោះបីជាមានអាយុខុសពីគ្នាក្តី៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នីឡា
នីឡា
តូតា
តូតា
នីឡា និងតូតា
នីឡា និងតូតា
នីឡា និងតូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា