អាមេរិក៖ ស្រូវគឺជាដំណាំដែលសម្បូរជាងគេនៅលើលោក ក៏ប៉ុន្តែផលដែលស្រូវផ្ដល់ឲ្យនៅមានកម្រិតទាបជាងអ្វីដែលគេប្រាថ្នានៅឡើយ។ អ្នកវិទ្យាសាស្ត្រមួយក្រុមមកពីសាកលវិទ្យាល័យ Purdue និងបណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន បានរកឃើញដំណោះស្រាយមួយ ដែលអាចដោះស្រាយបញ្ហានេះបានគឺ ការកែប្រែហ្សែនរបស់ស្រូវដើម្បីឲ្យវាផ្ដល់លទ្ធផលច្រើនជាងមុន។ 

គេបានកែប្រែហ្សែនស្រូវដោយប្រើប្រាស់បច្ចេកទេស CRISPR ឬ Cas9 ដែលនាំឲ្យស្រូវទាំងនោះផ្ដល់ផលច្រើនជាងមុនបានពី ២៥ ទៅ៣១%ឯណោះ។ បច្ចេកទេសដែលគេប្រើនេះបាននាំឲ្យហ្សែនការពាររបស់ស្រូវទាំងនោះ មានភាពប្រសើរជាងមុនក្នុងការប្រឆាំងនឹងជាតិអំបិល និងគ្រោះរាំងស្ងួត ក៏ប៉ុន្តែវាទប់ស្កាត់ការលូតលាស់។ វាអាចស្ដាប់ទៅអាក្រក់ពិតមែន ក៏ប៉ុន្តែរុក្ខជាតិផ្សេងៗ ពេលខ្លះមានហ្សែនជាន់គ្នា ដែលនាំឲ្យការធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនេះ នឹងផ្ដល់តែផលប្រយោជន៍ និងមិនឲ្យមានផលពិបាកអ្វីនោះទេ បើសិនជាគេធ្វើវាបានច្រើនដងនោះ។

រូបតំណាង

ប្រភេទស្រូវដែលត្រូវបានគេកែប្រែហ្សែន ដើម្បីឲ្យវាផ្ដល់ផលច្រើន ត្រូវបានគេបង្កើតរួចមកហើយ ក៏ប៉ុន្តែប្រភេទស្រូវទាំងនោះតម្រូវឲ្យគេបញ្ចូលហ្សែនពីរុក្ខជាតិដទៃទៅកាន់ស្រូវទាំងនោះ។

រូបតំណាង

បច្ចេកទេស CRISPR នេះមិនទាន់រួចរាល់សម្រាប់ឲ្យគេប្រើប្រាស់នៅក្នុងវាលស្រែនានានៅឡើយទេ។ អ្នកវិទ្យាសាស្ត្រនៅចង់ដឹងថា តើបច្ចេកទេសរបស់គេនឹងមានផលយ៉ាងណា បើសិនជាគេប្រើវាទៅលើប្រភេទស្រូវជាន់ខ្ពស់ ដែលកសិករមួយចំនួនប្រើ។ បើសិនជាការស្រាវជ្រាវរបស់គេបានជោគជ័យ វានឹងដោះស្រាយបញ្ហាសម្រាប់ប្រទេសមួយចំនួន ដែលរងគ្រោះដោយសារកង្វះស្បៀងបាន។ 

ដើម្បីសម្រេចឲ្យមានការប្រើប្រាស់បច្ចេកទេសនេះឲ្យបានធំទូលាយ ក្រុមហ៊ុនកសិកម្មផ្សេងៗគួរតែលប់បំបាត់ការភ័យខ្លាចរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ មានការព្រួយបារម្ភមួយចំនួនបានលេចឡើងរួចមកហើយ ដោយគេបារម្ភពីការរក្សាសុវត្ថិភាពសម្រាប់អ្នកប្រើ បើសិនជាក្រុមហ៊ុនមួយចំនួនប្រើប្រាស់បច្ចេកទេសនេះមិនបានត្រឹមត្រូវ។ ក្រុមហ៊ុនផ្សេងៗនឹងត្រូវធ្វើឲ្យប្រាកដថា ស្រូវដែលត្រូវបានគេកែប្រែហ្សែនគឺមានតម្លៃថោក និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ជាមុនសិន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]