ភ្នំពេញ៖ ចាប់តាំងពីធំពេញវ័យកម្លោះមក កូនប្រុសសង្ហាទាំង៣រូប របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានដើរតាមគន្លងរបស់លោកឪពុក រហូតមកដល់បច្ចុប្បន្ននេះ មន្តស្នេហ៍របស់អ្នកទាំង៣នេះ កំពុងតែអង្រួនចិត្តអ្នកគាំទ្រក្រមុំៗ មិនស្ទើរនោះទេ។

ដោយឡែក បើងាកមកចាប់អារម្មណ៍ ពីរូបថតកាលនៅកុមារាភាពរបស់តារារះថ្មី ទាំង៣ដួងនេះវិញម្តង ប្រាកដជាធ្វើឲ្យមិត្តនារីៗលាន់មាត់ជាក់ជាមិនខាន។ គួរឲ្យដឹងថា កាលពីថ្មីៗនេះ ផេកហ្វេសប៊ុកផ្លូវការ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ បានបង្ហោះនូវរូបថត កាលពីខ្លួននិងប្អូនប្រុសទាំង២នៅជាកុមារាភាព ដែលធ្វើឲ្យប្រិយមិត្តគាំទ្រលើបណ្តាញសង្គមជាច្រើន លាន់មាត់ដោយសឹងតែមិនជឿថា កាលពីនៅក្មេង អ្នកទាំង៣មានមុខមាត់ខុសដាច់ឆ្ងាយពីបច្ចុប្បន្នខ្លាំងបែបនេះ។

ប៉ុន្តែមិនថាយ៉ាងណា ក៏មានប្រិយមិត្តមួយចំនួនផ្សេងទៀត បានលើកឡើងសរសើរថា ទោះនៅពីក្មេង ឬបច្ចុប្បន្ន ក៏កម្លោះទាំង៣នេះ នៅតែស្រស់សង្ហាគួរឲ្យស្រលាញ់ គ្រាន់តែពីមុននៅក្មេងឥលូវធំពេញវ័យតែប៉ុណ្ណោះ៕ 

កូនៗព្រាប សុវត្ថិ
កូនៗព្រាប សុវត្ថិ
កូនៗព្រាប សុវត្ថិ
កូនៗព្រាប សុវត្ថិ
រូបកាលនៅពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ