ភ្នំពេញ ៖ អតីតតារាសម្ដែង និងជាតារាម៉ូដែល អ្នកនាង ស្រីម៉ុច ដែលមហាជនជាច្រើនបានដាក់រហស្សនាមថា ជីដូនកាកី បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញវត្តមានរបស់នាង នៅក្នុងការថតសម្អាងការមួយក្នុងស្រុក។

ជាក់ស្ដែង តារាសម្ដែងស្រីស៊ិចស៊ី អ្នកនាង ស្រីម៉ុច បានធ្វើដំណើរពីសឹង្ហបុរី ដើម្បីមកថតឲ្យសម្អាងការមួយនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះដែរ គេសង្កេតឃើញថាអ្នកនាងនៅតែរក្សាសម្រស់បានយ៉ាងស្រស់ស្អាត ជាពិសេសនៅពេលនាងគ្រងឈុតកូនក្រមុំ ដែលមើលទៅមិនចាញ់តារាស្រីវ័យក្មេង នាពេលបច្ចុប្បន្នប៉ុន្មាននោះឡើយ។

ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើនបានសម្ដែងការកោតសរសើរចំពោះអ្នកនាង ស្រីម៉ុច ដែលពូកែក្នុងការថែទាំរូបសម្រស់របស់នាងខ្លាំងណាស់ ព្រោះថាវ័យកាន់តែជ្រេក៏ពិតមែន ប៉ុន្តែរូបសម្រស់នាងនៅតែស្រស់ស្អាតមិនចាញ់ក្រមុំ នោះទេ៕ 

ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]