ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាសម្តែងស្រីកញ្ញា ពៅ លីដា កំពុងតែមានហាងឆេងខ្ពស់នៅក្នុងវិស័យសិល្បៈ តាមរយៈការសម្តែងរឿងជាច្រើន មិនថាជារឿងខ្នាតតូចនឹងធំ។

លើសពីនេះតារារូបនេះក៏បានបង្ហើបប្រាប់ ខ្មែរឡូត កាលពីពេលថ្មីៗនេះថា នាងក៏មានអាជីពផ្ទាល់ខ្លួនផងដែរ គឺនាងបានបើកហាងសាឡនមួយ។

ដោយឡែក ចាប់តាំងពីតារារូបនេះបានចូលសិល្បៈដំបូងជាអ្នកចម្រៀង មកទល់នឹងពេលនេះឃើញថានាងបានផ្លាស់ប្តូរខ្លួនច្រើនជាងមុន មិនថាជីវភាពនៅក្នុងគ្រួសារ ក៏ដួចជាសម្រស់របស់នាង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានវីដេអូមួយរបស់នាងកាលពីជាង៥ឆ្នាំមុន ដែលនាងបានឡើងច្រៀងនៅ ទូរទស្សន៏ប៉ុស្ដិ៍លេខ៥ ជាមួយនឹងដៃគូ នាយជ័យ។

តាមរយៈវីដេអូមួយនេះបញ្ជាក់ថា តារារូបនេះពិតជាមានសម្លេងពិរោះតាំងពីដើម រីឯសម្រស់របស់នាងហាក់ដូចជាមិនប្រែសោះ នៅតែស្អាត មើលទៅដូចជាមិនមានការកែកុនអ្វីសោះឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ពៅ លីដា
ពៅ លីដា
ពៅ លីដា
ពៅ លីដា
ពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា