ថៃ៖ ក្រោយពីមានរឿងរ៉ាវបែកបាក់គ្នារវាងកំពូល Super Star កញ្ញា Aum Patcharapa និងកម្លោះហាយសូរលោក Amp Pithan រួចមក ពេលនេះស្រីស្អាត Aom Sushar ដែលជាមិត្តស្និទ្ធស្នាលរបស់ Aum ក៏បានក្លាយទៅជាម្ចាស់គ្រងបេះដូងថ្មីកម្លោះមហាសេដ្ឋី Amp Pithan វិញម្តង។

ជាក់ស្តែងរឿងស្នេហាមួយនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងចាស់ដៃថា មិត្តភក្តិដណ្តើមសង្សារមិត្តភក្តិ ធ្វើឱ្យមិត្តភាពបានប្រេះឆាព្រោះតែមនុស្សប្រុសម្នាក់។ ហើយចាប់តាំងពីថ្ងៃកើតរឿង គេក៏មិនដែលឃើញ Aum និង Aom បង្ហាញទំនាក់ទំនងល្អជាមួយគ្នាដូចពេលមុនៗទៀតនោះទេ។

ហើយសម្រាប់កញ្ញា Aom និងលោក Amp Pithan អតីតសង្សារ Aum បន្ទាប់ពីបានលាក់លៀមទំនាក់ទំនងរបស់ខ្លួនមិនចង់ឱ្យគេដឹង ពេលនេះស្រាប់តែពួកគេក៏បានបើកបង្ហាញពីទំនាក់ទំនងខ្លួនហើយ។

ដោយកាលពីប៉ុន្មានថ្ងៃមុននេះកញ្ញា Aom បាននាំលោក Amp Pithan ជាសង្សារថ្មី ទៅទទួលទានអាហារពេលល្ងាចជាមួយនឹងមិត្តសម្លាញ់របស់នាងជាច្រើននាក់ ប្រកបទៅដោយភាពស្និទស្នាលនឹងគ្នាខ្លាំងមែនទែន។

នេះត្រូវបានអ្នកគាំទ្រមើលឃើញថា ជាការណែនាំខ្លួនឱ្យកម្លោះមហាសេដ្ឋីលោក Amp Pithan និងមិត្តភក្តិរបស់ Aom បានស្គាល់គ្នាក្នុងឋានៈជាមនុស្សសំខាន់នៅថ្ងៃអនាគតប្រាកដណាស់៕

ទស្សនារូបភាពខាងក្រោមដូចតទៅ៖ 

Aom នាំ Amp Pithan មកញ៉ាំបាយជាមួយមិត្តភក្តិនាង
Aom នាំ Amp Pithan មកញ៉ាំបាយជាមួយមិត្តភក្តិនាង
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar និងមិត្តភក្តិ
កញ្ញា Aom Sushar
កញ្ញា Aom Sushar
កញ្ញា Aom Sushar
កញ្ញា Aom Sushar
កញ្ញា Aom Sushar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]