ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញនាងបង្ហោះសារប្រកាសជ្រើសរើស អ្នករាំបន្ថែមចូលក្នុងក្រុមរបស់ខ្លួន។

ក្នុងនោះដែរ ផ្អែកលើសារទាំងនោះ អ្នកនាង ពេជ្រ សោភា បានបង្ហោះថា៖ «នាងខ្ញុំរើសអ្នករាំម្នាក់ ភេទប្រុស ចេះរាំស្រាប់ ហើយរាំខ្លាំង ។១សូរខ្ញុំឲ្យ៧០ដុល្លារ ដូចកូនក្រុមខ្ញុំរាល់ថ្ងៃដែរ ត្រូវចេះ បំបែកក្បាច់ ចេះ wave ចេះ pop ចេះ breakdance ចេះ រលាត ទើបចូលteam បាន”។

យ៉ាងណាមិញ សម្រាប់ការប្រកាសរកអ្នករាំបន្ថែមនេះ អ្នកនាង ពេជ្រ សោភា ពិតជាឲ្យតម្លៃខ្លួនខ្ពស់ខ្លាំងមែនទែន រហូតដល់ ៧០ដុល្លារ ក្នុង១ឆាកតន្រ្តីឯណោះ ប៉ុន្តែតម្រូវការរបស់នាង ឲ្យអ្នករាំនោះ ក៏ត្រូវមានសមត្ថភាពខ្ពស់ និងចេះនូវអ្វីដែលនាងចង់បានផងដែរ៕ 

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សាររបស់ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា