ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅមុននេះបន្តិចផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទថ្មីរបស់ម្ចាស់ពានCambodian Idol រដូវកាលទី៣ លោក គ្រី ថៃពៅ មានចំណងជើងថា«ខ្វះគេមិនបាន» លើបណ្ដាញសង្គម។

ជាក់ស្ដែង នេះជាបទមនោសញ្ចេតនាលើកដំបូងរបស់លោក បន្ទាប់ពីតារាចម្រៀងរះថ្មីលោក គ្រី ថៃពៅ ឈ្នះបានពានពីកម្មវិធីលំដាប់ពិភពលោកមួយនេះ តាមរយៈការគាំទ្ររបស់ទស្សនិកជន។

តួយ៉ាងចម្រៀងថ្មីមួយបទនេះ មិនបានធ្វើឲ្យហ្វេនខកចិត្តឡើយ ព្រោះមិនថាសាច់ភ្លេងរួមនឹងទឹកដមសម្លេងពិតជាស៊ីគ្នាល្អណាស់ រីឯអត្ថន័យក៏ពិរោះចាក់ដោយបេះដូងមិត្តៗយុវវ័យទៀតផង៕

ចង់ដឹងបទដំបូងរបស់ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ ពិរោះយ៉ាងណា តោះស្ដាប់ទាំងអស់គ្នា៖

គ្រី ថៃពៅ
គ្រី ថៃពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]